(ភ្នំពេញ)៖ ROYAL AUSNZ ជាម៉្សៅទឹកដោះគោសរីរាង្គ ដែលផលិតនៅប្រទេសអូស្ត្រាលី តាមបែបធម្មជាតិ ដែលទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់​មុខ​ដោយក្រុមហ៊ុន Beautex Cambodia Co., Ltd ដោយមានលិខិតអនុញ្ញាតិ ពីក្រសួងសុខាភិបាលលេខ ០២៧អបស/ឪអបស ចុះថ្ងៃទី២២ មករា ឆ្នាំ២០១៥ បានទទួលការគាំទ្រខ្ពស់ ពីសំណាក់អតិថិជន ទូទាំងប្រទេស។

ម៉្សៅទឹកដោះគោ ROYAL AUSNZ ផ្សំពីសារធាតុដែលសំបូរទៅដោយវិតាមីន ជំនួយដល់ការលូតលាស់ខួរក្បាល និងរាង្គកាយរបស់កុមារ ជួយបំប៉នភ្នែក ឆ្អឹង និង មុខងារថ្លើម និងប្រព័ន្ធប្រសាទ ព្រមទំាងការពារប្រឆំាងនឹងជំងឺមហារីក ពិសេសមានសារៈសំខាន់ សម្រាប់បង្កើនប្រសិទិ្ធភាព ប្រព័ន្ធរំលាយអាហារ ​(ពោះវៀន) និងជួយកុមារមិនឲ្យក្តៀន និងមានទម្ងន់តាមស្តង់ដារ។

កាលពីចុងសប្ដាហ៍នេះ ក្រុមហ៊ុន Beautex Cambodia ក៏បានរៀបចំកម្មវិធីជួបជុំអ្នកចែកចាយ ROYAL AUSNZ ទូទាំងប្រទេស ដែលបានធ្វើឡើងនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ដើម្បីជាការថ្លែងអំណរគុណ​ដល់ការគាំទ្រ របស់ក្រុមហ៊ុន ចំពោះអតិថិជន និងអ្នកចែកចាយទាំងអស់ ហើយក៏ផ្តល់ទំនុកចិត្តបន្ថែម លើគុណភាព​ផលិតផលរបស់ Royal Ausnz ដែលធ្វើបទបង្ហាញពីអ្នកតំណាង​រោងចក្រផលិតម៉្សៅទឹកដោះគោ ពីប្រទេសអូស្រ្តាលី ពីអាហាររូបត្ថម្ភ របស់អ្នកម្តាយ និង​ទារក ដោយសាស្រ្តចារ្យវេជ្ជបណ្ឌិត ឯក ម៉េងលី ដែលជាអ្នកឯកទេសផ្នែកសម្ភព និងរោគស្រ្តី ប្រចាំគ្លីនិកលុច្ស ដើម្បីទុកជាចំណេះដឹង ផ្នែកសុខភាព ដល់​សារធារណជនផងដែរ។

គួរបញ្ជាក់ថា ម៉្សៅទឹកដោះគោ ROYAL AUSNZ ផលិតពីទឹកដោះគោស្រស់ តាមបទដ្ឋានចំណីអាហារ និងការត្រួតពិនិត្យយ៉ាងតឹងរឹង មុននឹងអនុញ្ញាត ឲ្យចែកចាយនៅលើទីផ្សារ ហើយ ROYAL AUSNZ មានកសិដ្ឋានចិញ្ចឹមគោផ្ទាល់នៅរដ្ឋ Victoria ប្រទេសអូស្រ្តាលី កសិដ្ឋានផ្ទាល់នេះ អនុញ្ញាតឲ្យ​ក្រុមហ៊ុនផលិតម៉្សៅទឹកដោះគោ ដែលស្រស់តាមបែបធម្មជាតិ ដោយចំណាយពេលត្រឹមតែ២០នាទីប៉ុណ្ណោះ ក្នុងការដឹកជញ្ជូនទឹកដោះគោស្រស់ ពីកសិដ្ឋានទៅរោងចក្រចំរាញ់ទឹកដោះ និងរយៈពេលតែ១២ម៉ោងប៉ុណ្ណោះ ក្នុងការបំលែង ពីទឹកដោះគោស្រស់ ទៅជាម៉្សៅទឹកដោះគោ។ ពិសេស ម៉្សៅទឹកដោះគោនេះ មិនមានសារធាតុគីមីសម្រាប់ទុកបានយូរ (No Preservatives) មិនមានសារធាតុគីមីបំលែងពណ៌ (No Artificial Color) មិនមាន​បន្ថែមរសជាតិ (No Synthetic Flavor) និងមិនបានឆ្លងកាត់ការបំលែង ហ្សែន GMO (GMO FREE)។

ដោយសារលក្ខណៈពិសេសទាំងអស់នេះហើយ ទើបម៉្សៅទឹកដោះគោ Royal Ausnz បានទទួលមេដាយប្រាក់ ៣ឆ្នាំជាប់គ្នា 2014-2015-2016 ពីប្រទេស​អូស្ត្រាលី​លើគុណភាព និងអត្ថប្រយោជន៍ចំពោះសុខភាព ដែលជំរុញ ដល់ការលូតលាស់របស់ទារក និងកុមារ។ ម៉្សៅទឹកដោះគោ Royal Ausnz ក៏ត្រូវ​បានទទួលស្គាល់ពីសំណាក់ សមាគមន៏ចំណីអាហារអ៊ីស្លាម ដែលមានន័យថា វាមិនមានសារធាតុខ្លាញ់ជ្រូក ដែលប៉ះពាល់ដល់ការប្រើប្រាស់ របស់​បងប្អូនអ៊ីស្លាមទាំងអស់ផងដែរ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទំនាក់ទំនង៖ 016 9000 11 / 012 742 000,វេបសាយ៖ www.gotop.com.au/, ហ្វេសប៊ុក: Royal Ausnz Cambodia, អ៊ីម៉ែល​៖ [email protected] និងអញ្ជើញ​ទៅកាន់​ទីតាំង​៖ ផ្ទះលេខ​ 544,ផ្លូវ 1986,​ សង្កាត់ភ្នំពេញ,​ ខណ្ឌសែនសុខ​, រាជធានីភ្នំពេញ៕​