(ភ្នំពេញ)៖ លោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដឹកនាំគណៈប្រតិភូក្រសួងមួយចំនួន ដើម្បីធ្វើទស្សនកិច្ចទៅប្រទេសជប៉ុន រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៩-១២ ខែមករាខាងមុខនេះ។

ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើឡើងក្នុងគោលបំណង ចុះអនុស្សារណៈ នៃកិច្ចសហប្រតិបត្តិការរវាងក្រសួង និងក្រុមហ៊ុន MLIT និងការធ្វើទស្សនកិច្ចពិនិត្យមើល និងសិក្សាលើគម្រោងមួយចំនួនទៀត។

គួរបញ្ជាក់ថា ទស្សនកិច្ចទៅប្រទេសជប៉ុន រយៈពេល៤ថ្ងៃនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍MLITនៃប្រទេសជប៉ុន៕