(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ចាន់ អ៊ាន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍១៦រូប។

ក្នុងពិធីនោះ ក៏មានការចូលរួមពី នាយនគរបាលជាន់ខ្ពស់ជាច្រើនរូបទៀតផងដែរ។

យោងតាមអនុក្រឹត្យ របស់សម្តេចតេជោ នាកយរដ្ឋមន្ដ្រីបានបញ្ជាក់ថា៖
* លោកឧត្តមសេនីយ៍ឯក សៀន សេន ត្រូវបានផ្ទេរពីប្រធាននាកយដ្ឋានសន្ដិសុខផ្ទៃក្នុង ទៅជាប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម។

* លោកឧត្តមសេនីយ៍​ឯក លឹម សុខារស្មី ត្រូវបានតែងតាំងពីអនុ​ប្រធាននាយកដ្ឋានកណ្ដាល នគរបាលយុត្តិធម៌ ទៅជាប្រធាននាយកដ្ឋានគ្រប់គ្រង់សន្ដិសុខឯកជន។

* លោកឧត្តមសេនីយ៍ទោ សម វណ្ណវីរៈ ត្រូវបានផ្ទេរពីប្រធាននាយកដ្ឋាន នគរបាលការពារបេតិកភ័ណ្ឌ ទៅជាប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង

* លោកឧត្តមសេនីយ៍ត្រី លី ឡាយ ត្រូវបានតែងតាំងពីអនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ទៅជាប្រធាននាយកដ្ឋាននគរបាលការពារបេតិកភ័ណ្ឌ។

ដោយឡែក នាយនគរបាល១២រូបទៀត ដែលត្រូវបំពាក់ឋានន្ដរស័ក្ដិរួមមាន៖

ថ្នាក់ឧត្តមសេនីយ៍ឯក៤រូប
ទី១៖ លោកឧត្តមសេនីយ៍ទោ ជួង ស៊ាងហាក់
ទី២៖ លោកឧត្តមសេនីយ៍ទោ ចាន់ ស៊ីថា
ទី៣៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ប៊ុនធី
ទី៤៖ លោកឧត្តមសេនីយ៍ទោ លឹម សុខារស្មី

ថ្នាក់ឧត្តមសេនីយ៍ទោ មាន៨រូប
ទី១៖ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត
ទី២៖ លោកឧត្តមសេនីយ៍ត្រី កឹង ឃន ស្នងការខេត្តស្វាយរៀង
ទី៣៖ លោកឧត្តមសេនីយ៍ត្រី អ៊ឹង សំអុល ស្នងការខេត្តកែប
ទី៤៖ លោកឧត្តមសេនីយ៍ត្រី ស៊ី គីរី ស្នងការខេត្តព្រះវិហារ
ទី៥៖ លោកឧត្តមសេនីយ៍ត្រី ជូ សំអាន ស្នងការខេត្តកំពង់ធំ
ទី៦៖ លោកឧត្តមសេនីយ៍ត្រី ស្រេង ជា ស្នងការខេត្តព្រៃវែង
ទី៧៖ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការខេត្តក្រចេះ
ទី៨៖ លោកឧត្តមសេនីយ៍ត្រី អេង គឹមហៃ អនុប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច៕