(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ កញ្ញា ធី សុវណ្ណថា បានចេញប្រកាសតាមរយៈវិដេអូឃ្លីបមួយរយៈពេលជាង៥នាទី ដោយប្រកាសថា Facebook Page របស់កញ្ញា ត្រូវបានគេ Hack លួចយកទៅគ្រប់គ្រងរយៈពេលជាង១ខែមកហើយ ពោលគឺតាំងពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦មកម៉្លេះ។

នៅក្នុងវិដេអូនោះកញ្ញាពន្យល់ថា ចាប់តាំងពីគេលួចយកទៅគ្រប់គ្រងភ្លាមៗកញ្ញាមិនបានប្រកាសអំពីការលួចនោះទេ ដោយកញ្ញាព្យាយាមទាញយកមកគ្រប់គ្រងវិញ តែរហូតមកដល់ពេលនេះ Facebook Page របស់កញ្ញាកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជនអនាមិក។

សូមស្តាប់ការបកស្រាយរបស់កញ្ញាអំពីការលួច Facebook Page: