(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ស្អែកនេះ ពឹ្រទ្ធសភានឹងបើកកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើរប្រៀបវារៈចំនួន២ ដែលធ្វើឡើងក្រោមអធិបតីភាព សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា។

ក្នុងសេចក្ដីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានឲ្យដឹងថា ប្រៀបវារៈចំនួន២រួមមាន៖

ទី១៖ ពិនិត្យ និងសម្រេចលើសំណើរ របស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្ដីព្រាងច្បាប់ ស្ដីពី វិសោធនកម្មមាត្រា៨ មាត្រា៤០ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រ៧៥ មាត្រា៨២ និងមាត្រា៨២ នៃច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ដែលត្រូវប្រកាសឲ្យប្រើ ដោយព្រះរាជក្រមលេខ៖ នស/រកម/០១១៥/០០១ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ ទៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣។

ទី២៖ កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣៕