(ក្រចេះ)៖ នគរបាលស្រុកសំបូរ ខេត្តក្រចេះ កំពុងស្វែងរកបុរស២នាក់ ឪពុកកូន ដែលជាអ្នកនេសាទបានបាត់ខ្លួន ដោយសមត្ថកិច្ចសង្ស័យលង់ទឹកស្លាប់ ហើយការបាត់​នេះតាំងពីព្រលឹមថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧មកម្ល៉េះ នៅដងទន្លេមេគង្គ ស្ថិតក្នុងភូមិចាថ្នោល ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។

នគរបាលស្រុកសំបូរ បានបញ្ជាក់ឲ្យដឹងថា បុរសដែលបាត់ខ្លួននោះ ជាឪពុក និងកូនអ្នកទាំងពីរ ចេញពីផ្ទះទៅមើលមងនៅចំណុចកោះតូច នៅវេលាម៉ោង៣ទាបភ្លឺ ខែមករានេះ បន្សល់ទុកទូក១មង នៅលើកទូក និងគោមបំភ្លឺ នៅពេលក្រុមគ្រួសារ សុំការអន្ដរាគមន៍ ឲ្យនគរបាលស្វែងរកហើយ ខណៈនគរបាលកំពុងស្វែង​រកយ៉ាង​យកចិត្តទុកដាក់។

នគរបាលបញ្ជាក់ទៀតថា ជនរងគ្រោះជាឪពុកឈ្មោះណូយ សុផា ភេទប្រុសអាយុ៣៨ឆ្នាំនិងកូនប្រុសឈ្មោះម៉ុន សាក អាយុ៤ឆ្នាំ អ្នកទាំងពីររស់នៅ​ភូមិឃុំកើតហេតុ​ខាងលើ ៕