(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ ដែលនឹងប្រពឹ្រត្ត ទៅរយៈពេល២ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី០៥-០៦ ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង០៧៖៣០នាទីព្រឹក ក្រោមអធិបតីភាព លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នាភោជនីយដ្ឋានទន្លេបាសាក់២។

បើតាមសេចក្ដីជូនដំណឹង របស់​ គ.ជ.ប បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ គ.ជ.ប មន្រ្តីអគ្គលេខាធិការដ្ឋាន គ.ជ.ប និងតំណាង់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័ន អង្គទូតជំនាញការជប៉ុន ជំនាញការសហភាពអឺរ៉ុប សរុបប្រមាណ៣០០នាក់​។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)៖