(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការនៃគណបក្សខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការសាខាគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប។

ពិធីនេះ មានថ្នាក់ដឹកនាំ និងសមាជិក គណៈកម្មាធិការនៃគណបក្សខេត្តសៀមរាប ចូលរួមប្រមាណ៣៦៣នាក់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ និង ១៨ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ គណបក្សប្រជាជនកម្ពុជា បានបើកសន្និបាត គណៈកម្មាធិការកណ្តាលរបស់ខ្លួន ដោយសម្រេចជាគោលការណ៍ធំចំ​នួន១២ចំណុច។ ក្នុងនោះ ក៏មានការដាក់យុទ្ធសាស្រ្តសម្រាប់ការបោះឆ្នោតឃុំសង្កាត់ នៅឆ្នាំ២០១៧នេះផងដែរ៕