(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលនៃការិយាល័យ គ្រឿងញៀនខត្ត បានសហការជាមួយកម្លាំង នគរបាលក្រុង សិរីសោភ័ណ ធ្វើការបង្ក្រាបគ្រឿងញៀន ធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៨នាក់ ដកហូតបានវត្ថុតាងថ្នាំញៀន ១៧កញ្ចប់តូច និងសំភារៈមួយចំនួនទៀត។

លោកចាប សុផាឬទ្ធិស្នងការរងបានថ្លែងអោយភ្នាក់ងារFresh News ឲ្យដឹងនារសៀលថ្ងៃទី៣១ ខែធ្នូ នេះថា ក្រោយពីមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងសម្របសម្រួលពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រហូតឈាមមកការឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន៨នាក់ និងដកហូតបានវត្ថុតាង គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន អាយ ចំនួន១៣កញ្ចប់តូច គ្រឿងញៀន មេតំហ្វតាមីន ចំនួន១៧គ្រាប់ ទូរស័ព្ទដៃ ៣គ្រឿង កញ្ចប់បារីហ្គោសៀល ១ កញ្ចប់ ដែកកេះ ២ ។

លោកបន្តថា ជនសង្ស័យទី១ ឈ្មោះ ប៊ុន សេងអាន់ ភេទប្រុស អាយុ២៤ឆ្នាំ (ជួញដូរ) ទី២ឈ្មោះ វុធ សុភាព ភេទប្រុស អាយុ២៩ឆ្នាំ (ប្រើប្រាស់) ទី៣ ឈ្មោះ រឿន ម៉ៅ ភេទប្រុស អាយុ២២ ឆ្នាំ (ប្រើប្រាស់) ទី៤ឈ្មោះ ម៉ា សម្បត្តិ  ភេទប្រុស អាយុ ២៥ឆ្នាំ (ប្រើប្រាស់) ទី៥ ឈ្មោះ យឺ ម៉ី ភេទស្រី អាយុ២៤ ឆ្នាំ (ប្រើប្រាស់) ទី៦ ឈ្មោះ ឆាយ សុភ័ណ្ឌ ហៅ លក្ខិណា អាយុ២៦ឆ្នាំ (ប្រើប្រាស់) ទី៧ ឈ្មោះ កែវ ត្រាង ហៅត្រា ភេទស្រី អាយុ៣២ឆ្នាំ (ប្រើប្រាស់) និងទី៨ ឈ្មោះ ចាន់ ស្រស់ ភេទស្រី អាយុ ២៨ឆ្នាំ (ប្រើប្រាស់) ជនសង្ស័យខាងលើនេះ រស់នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងជនសង្ស័យ ប្រុសស្រី និងវត្ថុតាងទាំងអស់បញ្ចូនទៅកាន់ សាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕