(កំពត)៖ ទស្សនារូបភាពព្រះរាជសកម្មភាពរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ យាង

តាមព្រះទីនាំងរថភ្លើងដល់ស្ថានីយ៍រថភ្លើងខេត្តកំពត។ ព្រះទីនាំងរបស់ព្រះអង្គទាំងទ្វេ ឈប់ចតនៅស្ថានីយ៍ចំនួន៣កន្លែង,​ ទី១៖ស្ថានីយ៍រថភ្លើងនៅខេត្តតាកែវ ទី២៖ ស្ថានីយ៍រថភ្លើងនៅខេត្តកំពត និងទី៣៖ ស្ថានីយ៍រថភ្លើងខេត្តព្រះសីហនុ។

នៅខណៈពេលនេះ (ម៉ោង១៤៖៤០នាទីនេះ) ព្រះទីនាំងរថភ្លើងរបស់ព្រះអង្គ បាននឹងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។

ការយាងតាមរថភ្លើងរបស់ជាលើកដំបូងរបស់ព្រះអង្គទាំងទ្វេ អមដំណើរដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, ឧបនាយករដ្ឋមន្រ្តី ស ខេង, ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ព្រមទាំងមន្រ្តីជាន់ខ្ពស់របស់កម្ពុជាមួយចំនួន៕