(សៀមរាប)៖ លោក ទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ ត្រូវបានប្រកាសចូលកាន់តំណែងជា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។

ពិធីប្រកាន់ចូលកាន់តំណែងថ្មីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម តំណាងលោក វេង​ សាខុន រដ្ឋមន្រ្តីក្រសួង​កសិកម្ម ព្រមទាំងមានចូលរួមពីលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ផងដែរ នៅសាលាខេត្តសៀមរាប៕