(ភ្នំពេញ)៖ ក្នុងឆ្នាំ២០១៦នេះ សាលាខណ្ឌឫស្សីកែវ ប្រមូលចំណូលថវិកាបានរហូតដល់ទៅ ជាង១,០០០លានរៀល តាមរយៈច្រកចេញ-ចូលតែមួយ គឺលើសពីផែនការកំណត់, នេះបើតាមការបញ្ជាក់របស់ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ សម្រាប់ការិយាល័យច្រកចេញចូលតែមួយ នៃសាលាខណ្ឌឫស្សីកែវ នាល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។

នៅក្នុងកិច្ចប្រជុំភាក្សាបូកសរុបលទ្ធផលនេះ លោកអភិបាលរងខណ្ឌបានបញ្ជាក់ថា «ក្នុងឆ្នាំ២០១៦នេះ ចំណូលថវិកាមានរហូតដល់ទៅ ជាង១ពាន់លានរៀល លើសពីផែនការដែលបានកំណត់ទៅទៀត»

លោក ស៊ូ សោគន្ធ បានបន្តថា ដើម្បីឲ្យមានភាពកាន់តែប្រសើរឡើង និងងាយស្រួលក្នុងការបម្រើសេវាសាធារណៈ ក្នុងការិយាល័យច្រកចេញ-ចូលតែមួយ ចាំបាច់ត្រូវមានកិច្ចសហការពិភាក្សាគ្នា ទើបរកដំណោះស្រាយបាន៕