(កំពត)៖ យុវជន២នាក់ ពាក់ព័ន្ធការចែកចាយគ្រឿងញៀន ត្រូវកម្លាំងនគរបាលប៉ុស្តិ៍មូលដ្ឋានឃុំបឹងទូក សហការជាមួយនគរបាលស្រុកទឹកឈូ ឃាត់ខ្លួននៅម៉ោង១០៖៤៥នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីនគរបាលជំនាញ ស្រុកទឹកឈូ បានប្រាប់ឲ្យដឹងថា កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំបឹងទូក សហការជាមួយកម្លាំងនគរបាលស្រុកទឹកឈូ ដាក់បារ៉ាស់ដើម្បីត្រួតពិនិត្យ អាវុធជាតិផ្ទុះ នៅចំណុចមុខប៉ុស្ដិ៍រដ្ឋបាលបឹងទូក លើផ្លូវជាតិលេខ៣ បានធ្វើការត្រួតពិនិត្យនោះ ក៏ប្រទះមុខសញ្ញាចែកចាយថ្នាំញៀន ហើយកម្លាំងឈានទៅឃាត់ខ្លួន បាន២នាក់ រួមមានទី១.ឈ្មោះ សុខ ជា អាយុ៣៨ឆ្នាំ រស់នៅភូមិប្ញស្សីស្រុក ឃុំញ៉ែញ៉ង ស្រុកតាំ្រកក់ ខេត្ដតាកែវ និងទី២.ឈ្មោះ ឃឹម សុភាព អាយុ២៩ឆ្មាំ រស់នៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្ដតាកែវ និងដកហូតវត្ថុតាងបាន ប្រភេទថ្នាំញៀនម្សៅក្រាមពណ៌ស១កញ្ចប់តូច ថង់សំរាប់ថ្នាំចែកចាយចំនួន០៦ថង់, លុយខ្មែរ១១៧០០រៀល, លុយដុល្លា៦ដូល្លារ និងម៉ូតូម៉ាកស៊ីរុស០១គ្រឿងពណ៌ខ្មៅ គ្មានស្លាកលេខ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ស្រុកទឹកឈូ ចាត់ការតាមនីតិវិធីច្បាប់៕