(ភ្នំពេញ)៖ គំរោងបុរីភ្នំពេញថ្មី The Harmony Ville នារសៀថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ បានរៀបចំពិធីក្រុងពាលី និងដំណើរការបុកគ្រឹះ គម្រោងទី៨ ជាមួយនឹងការបញ្ចុះតម្លៃពិសេសដល់អតិថិជន។

រាល់អតិថិជនណា​ ដែលបានជាវផ្ទះល្វែង ឬវីឡា ក្នុងកំឡុងបុកគ្រឹះសាងសង និងទទួលបានការបញ្ចុះតម្លៃ១ភាគរយសម្រាប់ផ្ទះល្វែង និង៣ភាគរយ សម្រាប់ផ្ទះវីឡាគ្រប់ប្រភេទ។

លោ ភូ សម្បត្តិ ជំនួយការនាយក របស់បុរីភ្នំពេញថ្មី បានថ្លែងឲ្យដឹងថា គម្រោងនៃការសាងសងគំរោងបុរី ដឹហាម៉ូនី វីល្ល គឺមានរយៈពេល២ឆ្នាំ​​ ដែលមានតម្លៃចាប់ពី១០ម៉ឺនដុល្លារ ដល់៥០ម៉ឺនដុល្លារតាមប្រភេទផ្ទះ រួមមានផ្ទះល្វែង ដែលមានទីតាំង​ស្ថិតនៅលើផ្លូវធំ ដែលអតិថិជនអាចប្រកបមុខរបរបាន ផ្ទះវីឡាដែលក្នុងនោះមានវីឡាចំនួន៥ប្រភេទដូចជា វីឡាកូនកាត់ប្រភេទតូច និងប្រភេទមធ្យម វីឡាភោ្លះ វីឡាខ្វិន និងវីឡាខ្វិនប៊ី។

លោកបានថ្លែងបន្ដ​ទៀតថា គំរោង The Harmony Ville នេះមានទីតាំស្ថិតនៅតាមបណ្ដោយផ្លូវ ជា សុផារ៉ា ការជ្រើសរើសទីតាំនៅទីនេះ ព្រោះជាទីតាំងមួយ ដែលស្ថិតនៅកណ្ដាលទីក្រុង និងនៅក្បែរតំបន់ដែលកំពុងរីកចំរើន ងាយស្រួលចរាចរណ៍ ដោយអាចចេញចូលបានយ៉ាងងាយស្រួល។

លោក ភូ សម្បិត្តិ បានថ្លែងទៀតថា «អតិថិជននៅតែបន្ដគាំទ្រជាវ នៅបុរីរបស់យើងច្រើន ដោយសារទីតាំងនៃគំរោងរបស់យើង នីមួយៗ​គឺល្អ ធំទូលាយ ក្នុងក្រុង ហើយបុរីយើងថែមទាំងសាងសង់ឡើង ដោយផ្ដោតលើចំណុចសំខាន់៣យ៉ាង គឺទី១គុណភាព ការសាងសងបុរីយើង គឺមានស្ដង់ដាររឹងមាំ ទាំងការបុកគ្រឹះ ទាំងការសាងសង់ផ្សេងៗ។ ទី២ គឺ សោភណ្ឌភាព មានន័យថា បុរីរបស់​យើង មានសោភណ្ឌភាពស្រស់ស្អាត ទាំងក្នុងនិងក្រៅផ្ទះ និងទី៣ គឺឧត្តមភាព បុរីយើងគឺសាងសង់ឡើង សម្រាប់អតិថិជនដែល​រស់នៅប្រកបដោយភាពថ្លៃថ្នូរ សមរម្យនៅក្នុងសង្គម»។

លោក បានបញ្ជាក់ទៀតថា ស្របតាមយុទ្ធសាស្រ្ដចតុកោណអាណ្ដត្តិទី៣ របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន បុរីយើងនឹងព្យាយាមជម្រុងអភិវឌ្ឍន៍ការកសាងបុរី និងហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ ដើម្បីឲ្យយុទ្ធសាស្រ្ដ​ចតុកោណ បានជោគជ័យ។

កញ្ញា ណាំ ម៉ារី ជាតំណាងផ្នែកលក់បុរីភ្នំពេញថ្មី បានឲ្យដឹងថា ក្នុងកំឡុងពេលបុកគ្រឹះនេះ មានតិថិជនប្រមាណជា១០-២០ភាគរយហើយ ដែលបានមកកក់គំរោងថ្មីនេះ ទាំងគំរោងផ្ទះល្វែង និងវីឡា អតិថិជនមួយចំនួន ត្រូវការផ្ទះ ដើម្បីប្រកបអាជីវកម្ម ហើយអតិថិជនមួយចំនួនទៀត ត្រូវការផ្ទះដើម្បីរស់នៅ៕