(ភ្នំពេញ)៖ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌសែនសុខ សហការជាមួយកម្លាំងនគរបាល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះទៅបង្ក្រាបទីតាំងហ្គេមមួយកន្លែង ដោយធ្វើការដកហូតទូហ្គេមចំនួន១២ទូ ក្នុងមនោះទូហ្គេមប្រភេទបាញ់ត្រី១ទូ និងទូហ្គេមប្រភេទបាញ់សេះចំនួន១១ទូ។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើង ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ តែប្រតិបត្តិការនេះកម្លាំងមិនបានឃាត់ខ្លួនមនុស្សនោះទេ។

បើតាមលោក ម៉ក់ ហុង សម្រាប់ទូហ្គេមទាំងនេះត្រូវបានកម្លាំងនគរបាលរបស់លោក យកទៅរក្សាទុកនៅសាលាខណ្ឌសែនសុខ ដើម្បីចាត់ការបន្តទៀត៕