(ភ្នំពេញ)៖ ការជ្រើសរើសជំនាញសិក្សា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកំណត់ពីគោលដៅ ផែនការការងារ និងផែនការជីវិតរស់នៅ នាពេលអនាគត ប្រសិនបើអ្នកបាន ជ្រើសរើសជំនាញសិក្សា ខុសប្រៀបបីដូចជាការដើរវង្វេង នៅក្នុងព្រៃដ៏សែនជ្រៅដែលមិនងាយ រកច្រកចេញឃើញ។

តើអ្នកគួរសម្រេចចិត្តជ្រើសរើសជំនាញសិក្សាបែបណាដែលត្រឹមត្រូវល្អ? ការជ្រើសរើសជំនាញដ៏ត្រឹមត្រូវ គឺត្រូវជ្រើសរើសជំនាញសិក្សា ដែលត្រូវទៅនឹង​ចំណង់ចំណូលចិត្ត និងអត្តចរិករបស់ខ្លួន ជាជំនាញមួយដែលទីផ្សារការងារកំពុងត្រូវការ ហើយព្រមទាំងជ្រើសរើស​សាលារៀន ឬមហាវិទ្យាល័យ​ណា ដែលមាន​ការទទួលស្គាល់ ពីគ្រប់ស្ថាប័ន​ការងារទាំង​ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំង​នៅក្នុងស្រុក និងអន្តរជាតិ។​

ស្របពេលជាមួយគ្នានេះដែរ បើយើងវិភាគទៅលើទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក គណនេយ្យ ហិរញ្ញវត្ថុ និងជាពិសេសសវនកម្ម គឺជាការងារមួយ​ដែលបានតម្រូវការច្រើនជាងគេ។

ទន្ទឹមនឹងនេះដែរ CamEd Business School គឺជាសាលារៀនមួយដែលមានការបណ្ដុះបណ្ដាលនូវជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មដែលមាន​ការទទួល​ស្គាល់ដោយស្ថាប័នACCA ដែលជាសមាគមន៍ប្រមូលផ្ដុំនូវគណនេយ្យករ ហិរញ្ញវត្ថុ និងសវនករអន្តរជាតិធំជាងគេនៅលើពិភពលោក រួមជាមួយការទទួល​​​​​​​​​ស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាកម្ពុជា។

លើសពីនេះ សាស្រ្ដាចារ្យជាអ្នកដែលមានបទពិសោធន៍ខ្ពស់នៅក្នុងការបង្រៀន និងការងារ ដែលមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សឹង្ហបុរី ម៉ាឡេស៊ី និងហ្វីលីភីនផងដែរ។

ជាមួយគ្នានេះដែរ ការសិក្សាជំនាញនៅសាលាខេមអេដមិនត្រឹមតែមានការទទួលស្គាល់នៅក្នុងប្រទេសតែប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះ​ទៅទៀត និស្សិតថែម​ទាំង​ទទួលបានសញ្ញាបត្រ​ពីចក្រភពអង់គ្លេស​ និងមានការទទួល​ស្គាល់រហូតដល់​១៨៣ប្រទេស​លើពិភពលោក​។ CamEd ជាសាលារៀន​មួយដែលផ្ដល់​​ឲ្យនិស្សិត​នូវចំណេះដឹង ​ជំនាញនិង​បទពិសោធន៍​ ដែលនិស្សិត​គ្រប់រូប​ ត្រូវការជាចាំបាច់​សម្រាប់ប្រកួត​ប្រជែង​ នៅក្នុងវិស័យ​ការងារ ​និងសង្គមរស់​នៅទាំង​ពេលបច្ចុប្បន្ន​និងអនាគត។​

ចាប់ផ្ដើមក្ដោបយកឱកាសដើម្បីឈាន ទៅរកភាពជោគជ័យ ក្នុងអាជីពការងារនាពេលអនាគត ដោយចាប់ផ្ដើមសិក្សានៅ CamEd។ ចុះឈ្មោះសិក្សាចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ដោយចូលទៅកាន់គេហទំព័រ៖ www.camed.com៕