(បន្ទាយមានជ័យ​)៖ នៅព្រឹកថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅសាលប្រជុំគណបក្សខេត្តបន្ទាយមានជ័យ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិគណអចិន្រៃ្តយ៍​គណកម្មធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ បានដឹកនាំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ​២០១៦ និងទិសដៅភារកិច្ចឆ្នាំ​២០១៧ របស់គណបក្ស ដល់គណកម្មាធិការបក្សខេត្ត មូលដ្ឋានបក្សរបស់អង្គភាពជុំវិញខេត្ត គណកម្មការបក្ស ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្តបន្ទាយមានជ័យ សរុប​៥៩៣​នាក់។

​ក្នុងនោះ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានពាំនាំការសួរសុខទុក្ខ និងជូនពរពីសម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេច​ពញាចក្រី ហេង សំរិន ប្រធានកិត្តិយ​ស​គណបក្ស សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ជូនចំពោះសមាជិកសមាជិកាបក្ស គ្រប់លំដាប់ថ្នាក់ ទូទាំងខេត្តបន្ទាយមានជ័យ។

​ឧបនាយករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើ និងណែនាំឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ត្រូវបន្តធ្វើអំពើល្អចំពោះពលរដ្ឋ និងជួយដោះស្រាយការលំបាក​របស់​ប្រជាពលរដ្ឋ ស្របតាមទិសដៅ និងផែនការដែលគណកម្មាធិការកណ្តាលបានដាក់ចុះ។ ឧបនាកយរដ្ឋមន្ដ្រី ក៏បានឧបត្ថម្ភថវិកា ជូនគណកម្មាធិការបក្ស​ឃុំ-សង្កាត់​ទាំង៦៥​ ក្នុង១ឃុំ-សង្កាត់ ២លានរៀល សរុប​១៣០​លានរៀល សម្រាប់ាការរៀបចំសន្និបាតបក្សឃុំ-សង្កាត់ នាពេលខាងមុខ៕