(បាត់ដំបង)៖ រថយន្ត១គ្រឿង​ បើកបរច្រាស់ទិសគ្នា បានបុកម៉ូតូ១គ្រឿង បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ពេលដឹកដល់មន្ទីរពេទ្យ ​នៅយប់ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ២០១៦នេះ នៅចំណុចភូមិ​អូរញរ ឃុំបឹងព្រីង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។

នគរបាលចរាចរណ៍ស្រុកថ្មគោលបានឲ្យដឹងថា ​គ្រោះថ្នាក់ចរាចរណ៍នេះ​​ បង្កដោយដោយរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C​-9094 បានបុក​ម៉ូតូម៉ាក ស្មាស់រីវ៉ូ  ពណ៌​ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1T-3748 ដែលបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកថ្មគោល​ ដោយឡែកជន​បើកបរថយន្ដបានរត់គេចខ្លួនបាត់។​

ក្រោយកើតហេតុ វត្ថុតាងទាំង២ ត្រូវបាននគរបាលជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមច្បាប់៕