(ឧត្តរមានជ័យ)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តឧត្តរមានជ័យ រួមមានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កម្លាំងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ និងកម្លាំងរដ្ឋបានព្រៃឈើស្រុក នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ បើកប្រតិបត្តិការបង្ក្រាបទីតាំងស្ដុកឈើមួយកន្លែង ដកហូតបានឈើគ្រញូងជិត១០០ដុំ។

លោកឧត្តមសេនីយទោ ម៉ែន លី ស្នងការនគបាលខេត្តឧត្តមានជ័យ បានឲ្យដឹងថា ក្រោយពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ លោកបានដឹកនាំកម្លាំងជំនាញ ចុះបង្ក្រាបជាក់ស្ដែង នៅចំណុចភូមិទួលចារ ឃុំទំបន់ដាច់ ស្រុកត្រពាំងប្រាសាទ ក្នុងជំនាញដកហូតបានឈើគ្រញូង ចំនួន៩០ដុំ ស្មើនឹង៤៦០គីឡូក្រាម។

ក្រោយប្រតិបត្តិការ ឈើគ្រញូងទាំងអស់នេះ ត្រូវបានយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាលយ័ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងរង់ចាំធ្វើកំណត់ហេតុប្រគល់ឈើទាំងអស់ ឲ្យទៅរដ្ឋបាលសង្កាត់ខេត្តព្រៃឈើខេត្តឧត្តរមានជ័យ ដើម្បីស្រាវជ្រាវរកម្ចាស់ចាត់ការតាមនីតិវិធី៕