(ព្រះសីហនុ)៖ អភិបាលបណ្តោះអាសន្ននៃក្រុមហ៊ុន រ៉ូយ៉ាល់ ក្រោនថិច អ៊ិនធើណេសិនណល អ៊ីន (Royal Crowntex International Inc.) និងក្រុមហ៊ុនហ្គាឡីគ្លូប៊ល ខេមបូឌា (Galey Global (Cambodia)) បានប្រកាសជូនដំណឹង ដល់សាធារណជន ឲ្យចូលរួមដេញថ្លៃ ថ្នាំជ្រលក់ក្រណាត់ នៅក្នុងរោងចក្រតម្បាញ និងរោងចក្រជ្រលក់ របស់ក្រុមហ៊ុន រ៉ូយ៉ាល់ ក្រោនថិច ចាប់ពីថ្ងៃទី២៧ ខែធ្នូ ដល់ថ្ងៃទី៣១ ខែធ្នូខាងមុខនេះ ។

សម្រាប់ឧបករណ៍ម៉ាស៊ីនដេរ តុ ទូ កៅអី ធ្នើរ របស់រោងចក្រកាត់ដេរ ម៉ាស៊ីនភ្លើង ម៉ាស៊ីនបូមទឹក និងសម្ភារអគ្គីសនី របស់ក្រុមហ៊ុន ហ្គាឡីគ្លូប៊ល (ខេមបូឌា) នឹងចាប់ផ្ដើមដាក់ដេញថ្លៃ ពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ។

ដូច្នេះអ្នកដែលមានបំណងដេញថ្លៃ សូមអញ្ជើញមកទិញពាក្យដេញថ្លៃ នៅទីស្នាក់ការក្រុមហ៊ុន រ៉ូយ៉ាល់ ក្រោនថិច អ៊ិនធើណេសិនណល អ៊ីន (Royal ស្ថិតនៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ព័ត៌មានលម្អិត សូមទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ៖ ០៧៨ ៨៥៥ ១៦៨ និង០១៦ ៦០១ ៥៦០ និង សូមអានសេចក្ដីប្រកាសជូនដំណឹងដូចខាងក្រោម៖