(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក ខណ្ឌឫស្សីកែវ ចុះបង្ក្រាបបានជនសង្ស័យពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន២នាក់ ដកហូតបានថ្នាំញៀន២១កញ្ចប់ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្ទះគ្មានលេខ តាមបណ្ដោយផ្លូវលំ ស្ថិតក្នុងក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនប្រុសស្រី២នាក់ខាងលើនេះ ជនសង្ស័យដែលត្រូវឃាត់ ខ្លួនទី១-ឈ្មោះឆេង ណារី ភេទស្រី  អាយុ៥៣ឆ្នាំ មុខរបលក់ដូរ ទី២-ឈ្មោះកោ ពិសិទ្ទអាយុ១៥ឆ្នាំ មុរបរមិនពិប្រាកដ ជនសង្ស័យទាំង ២នាក់ ស្នាក់នៅក្បែរចំណុចកើតហេតុខាងលើ។

ក្រោយបង្ក្រាបជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបញ្ជូនមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់៕