(ភ្នំពេញ)៖ ពិធីបុណ្យគម្រប់ខួប៧ថ្ងៃ ដើម្បីឧទ្ទិសបុណ្យកុសលជូនសពលោក ខៀវ ថវិកា នឹងត្រូវប្រារព្ធឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០១៦ នៅគេហដ្ឋានលេខ៣ ផ្លូវលេខ៣៣៤ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។

កម្មវិធីបុណ្យរួមមាន៖ នៅវេលាម៉ោង២រសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ មានពិធីថ្វាយបង្គំព្រះរតនត្រៃយ៍ សមាទានសីល និងសម្ដែងព្រះធម៌ទេសនា។ លុះព្រឹកថ្ងៃទី២៨ ខែធ្នូ ដែលជាថ្ងៃបញ្ចប់ មានពិធីរាប់បាត្រ បង្សុកូល ដារឆ្លង និងវេរភត្តាហារប្រគេនព្រះសង្ឃ។

សូមជម្រាបថា លោក ខៀវ ថវិកា បានទទួលមរណភាព នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ក្នុងជន្មាយុ៥៧ឆ្នាំ៕