(ភ្នំពេញ)៖ ក្រុមហ៊ុន Samsung បានទទួលពានរង្វាន់ President’s Design Award (PDA) សម្រាប់ការរចនាម៉ាស៊ីន បោកសម្លៀកបំពាក់ Samsung AddWash នៅឯកម្មវិធីប្រគល់ពានរង្វាន់ ដែលបានរៀបចំទ្បើងនៅខែធ្នូនេះ ក្នុងប្រទេសសិង្ហបុរី។

Samsung ទទួលបានពានរង្វាន់ ដ៏មានកិត្យានុភាពមួយនេះ ដោយផ្អែកលើការរចនាដ៏ល្អឥតខ្ចោះ និងការច្នៃប្រឌិតដ៏ប៉ិនប្រសព្វ។

លក្ខណៈពិសេសនៃម៉ាស៊ីន បោកសម្លៀកបំពាក់ Samsung AddWash ដែលសាកសមនិងទទួលបានកេរ្តិ៍ឈ្មោះ គឺជាម៉ាស៊ីនបោកសម្លៀកបំពាក់ដំបូងគេបំផុត ក្នុងពិភពលោកដែលបំពាក់ទៅដោយ ទ្វារបន្ថែមខាងមុខ។ វាធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួលបន្ថែម សម្លៀកបំពាក់ផ្សេងៗទៀតអំទ្បុង ពេលដំណើរការបោកសម្លៀកបំពាក់ ដោយមិនចាំបាច់បើកទ្វារម៉ាស៊ីនបោកឡើយ។

យោងតាមរបាយការណ៍ ទទួលស្គាល់របស់គណៈកម្មការ វិនិច្ឆ័យបានឲ្យដឹងថា ការច្នៃប្រឌិតគឺជាលទ្ឋផល នៃការស្វែងយល់ពីទស្សនៈវិស័យដ៏ជ្រាលជ្រៅរបស់អ្នកប្រើប្រាស់ ព្រមទាំងការរចនាឡើង សំរាប់ការដំឡើង និងការផលិតនូវផលិតផល ប្រកបដោយគុណភាព និងមានភាពងាយស្រួលប្រើប្រាស់ ។

លោកស្រី Irene Ng អនុប្រធានផ្នែកទីផ្សារនៃ ក្រុមហ៊ុន Samsung Electronic ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី បានឲ្យដឹងថា៖ «នេះជាសក្ខីកម្មដ៏ល្អមួយ សម្រាប់ក្រុមការងារច្នៃប្រឌិតរបស់យើង ដោយសារវាបង្ហាញពី សារប្រយោជន៍នៃការរចនាដ៏ឈ្លៀសវៃ និងរបៀបដែលទស្សនៈវិស័យ របស់អ្នកប្រើប្រាស់ អាចនាំទៅរកការច្នៃប្រឌិត មានការវិវឌ្ឍន៍ដើម្បីធ្វើឲ្យ ជីវិតរបស់អ្នកប្រើប្រាស់កាន់តែ មានភាពងាយស្រួល។ ឥឡូវនេះពួកគេអាចធ្វើការងារ ផ្ទះប្រចាំថ្ងៃរបស់ពួកគេ យ៉ាងមានប្រសិទ្ធិភាព និងមានពេលវេលាច្រើនបន្ថែមទៀតជាមួយ នឹងមនុស្សជាទីស្រឡាញ់។ យើងនឹងបន្តការខិតខំប្រឹងប្រែង ស្វែងយល់អំពីអ្នកប្រើប្រាស់របស់យើង និងផលិតនូវផលិតផល ដែលលើកកម្ពស់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេឲ្យ កាន់តែមានភាពល្អប្រសើរទ្បើង»

Samsung គឺជាក្រុមហ៊ុននាំមុខគេ លើពិភពលោកផ្នែកបច្ចេកវិទ្យា ដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរ ឲ្យកាន់តែប្រសើរឡើង នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED៕