(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់រដ្ឋសភានៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះបានឲ្យដឹងថា រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី៧ នីតិកាលទី៥ របស់ខ្លួន នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីស្តាប់ការឆ្លើយបំភ្លឺលើបញ្ហាមួយចំនួនរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជុំវិញការងារពាក់ព័ន្ធវិស័យសុខាភិបាល។

សូមបញ្ជាក់ថា នាថ្មីៗនេះក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ចូលបំភ្លឺអំពីបញ្ហាមួយចំនួនជូនរដ្ឋសភា ពាក់ព័ន្ធនឹងការអនុវត្តការងារ នៅក្នុងក្រសួងសុខាភិបាល៕