(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖០០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ រដ្ឋសភា បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តទៅលើសេចក្តីព្រាង​វិសោធនកម្ម ច្បាប់​ចរាចរណ៍ផ្លូវគោក។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងតំណាង​រាស្រ្តរបស់គណបក្សទាំងពីរដែលមានកូរ៉ុម៩២។

សូមបញ្ជាក់ថា សេចក្តីព្រាងវិសោធនកម្ម ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានរៀបចំឡើងដោយរាជរដ្ឋាភិបាល បន្ទាប់ពីដាក់ឱ្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី តាំងពីដើមឆ្នាំ​២០១៦ មានប្រតិកម្មយ៉ាងខ្លាំងពីប្រជាពលរដ្ឋ៕