(ភ្នំពេញ)៖ យ៉ាងហោចណាស់ មនុស្ស៦នាក់បានស្លាប់ និង២៩នាក់របួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន ១៥លើក នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ នេះបើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ នៃអគ្គស្នងការនគរបាលជាតិ។

គ្រោះថ្នាក់ទាំង១៥លើកបណ្តាលឲ្យខូចខាតម៉ូតូ១៥គ្រឿង រថយន្តតូច៦គ្រឿង រថយន្តធំ២គ្រឿង ហើយមូលហេតុនៃគ្រោះថ្នាក់នេះរួមមាន បើកបរលឿន មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ ស្រវឹង និងជែង។

សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ២៤ ខែធ្នូ ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន៣០៤លើក ស្លាប់១១៧នាក់ និង៥៥១នាក់របួស៕