(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦ល្ងាច បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញនេះ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ១៣ករណីឃាត់មនុស្ស៣៥នាក់ (ស្រី៤នាក់) ក្នុងនោះមានមុខសញ្ញាជួញដូរ២៣នាក់ និងមុខសញ្ញាប្រើប្រាស់១២នាក់ ដកហូតថ្នាំមេតំហ្វេតាមីន​ (ice) ៨.៦០ក្រាម, ៨កញ្ចប់ធំ និង១០២កញ្ចប់តូច និង មេតំហ្វេតាមីន (wy) ១.០៨ក្រាម។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលភ្នំពេញ បង្រា្កប៣ករណីឃាត់ខ្លួន៧នាក់, នគរបាលសៀមរាប បង្រា្កប២ករណីឃាត់ខ្លួន៦នាក់, នគរបាលបាត់ដំបង បង្រា្កប១ករណីឃាត់ខ្លួន ៥នាក់, នគរបាលបន្ទាយមានជ័យ បង្រា្កប២ករណីឃាត់ខ្លួន៣នាក់, នគរបាលត្បូងឃ្មុំ បង្រា្កប១ករណីឃាត់ខ្លួនម្នាក់, នគរបាលកំពង់ឆ្នាំង បង្រា្កប១ករណីឃាត់ខ្លួន៩នាក់, នគរបាលតាកែវ បង្រា្កប១ករណីឃាត់ខ្លួន២នាក់, នគរបាលមណ្ឌលគីរី បង្រា្កប១ករណីឃាត់ខ្លួនម្នាក់ និងនគរបាលរតនគីរី បង្រា្កប១ករណីឃាត់ខ្លួនម្នាក់៕