(កែប)៖ នៅរសៀលថ្ងៃអាទិត្យទី ២៥ ខែធ្នូ ២០១៦ នៅមន្ទីរគណបក្សប្រជាជនខេត្តកែប បានបើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤០ នៅខេត្តកែប ក្រោមអធិបតីភាពលោកបណ្ឌិត ចម ប្រសិទ្ធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្ត កែប។

កិច្ចប្រជុំផ្សព្វផ្សាយនេះមានសមាជិកជាថ្នាក់ ដឹកនាំបក្សនៅគ្រប់ថ្នាក់របស់ខេត្តកែប ចូលរួមមានចំនួន១៧៥នាក់។