(ភ្នំពេញ)៖ យ៉ាងហោចណាស់ មនុស្ស៣នាក់បានស្លាប់ និង១៩នាក់របួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន ១៨លើក នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នេះបើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ នៃអគ្គស្នងការនគរបាលជាតិ។

គ្រោះថ្នាក់ទាំង១៨លើកបណ្តាលឲ្យខូចខាតម៉ូតូ១៥គ្រឿង រថយន្តតូច៥គ្រឿង រថយន្តធំមួយគ្រឿង ហើយមូលហេតុនៃគ្រោះថ្នាក់នេះរួមមាន បើកបរលឿន មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ ស្រវឹង និងជែង។

សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ២៤ ខែធ្នូ ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន២៨៩លើក ស្លាប់១១១នាក់ និង៥១២នាក់របួស៕