(ភ្នំពេញ)៖ ពិធីសម្ពោធស្នាក់ការគណបក្សប្រជាជន ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្រោម​អធិបតីភាព​លោកបណ្ឌិត ប៉ែន បញ្ញា សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មធិការ​កណ្ដាលគណបក្សប្រជាជន និងជាអនុប្រធានក្រុមការងារគណបក្ស​ប្រជាជនកម្ពុជា ខេត្តព្រៃវែង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦។

​ស្នាក់ការគណបក្សប្រជាជន ឃុំគោខ្ចកស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានចាប់​ផ្ដើម​សាងសង់ ដើម្បីជាប្រយោជន៍គណបក្សចាប់ផ្ដើមពីដើមឆ្នាំ២០១៦ និងរួចរាល់ជាស្ថាពរនៅ ខែតុលា ឆ្នាំ២០១៦ ដោយចំណាយអស់ទឹកប្រាក់ ៤០,៥១៩ដុល្លារអាមេរិច​ (គិតទាំងទិញ​ដី​បន្ថែម​ចាក់​ពង្រាបដីនៅបរិវេណស្នាក់ការ អគារ០១ខ្នង ខ្លោងទ្វា របង បន្ទប់ទឹក អណ្ដូងទឹក រោងបាយ ប្រព័ន្ធអគីសនីដោយថាមពលព្រះអាទិត្យផ្ទាំងសូឡា)។

​ក្រោមការដឹកនាំរបស់ ឧត្តមសេនីយ៍ឯក ប៉ោ ភក្តិ អនុប្រធានក្រុមការងារ​គណបក្សប្រជាជនកម្ពុជា ស្រុកកំពង់ត្របែក និងជាប្រធានក្រុមការងារគណបក្ស​ប្រជាជន​កម្ពុជា ឃុំគោខ្ចក ដែលបានផ្ដួចផ្ដើមកសាងស្នាក់ការនេះឡើង និងបានសំរេចជាស្ថាពរ និងបាន​ដំណើរ​ការសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ។

​ក្នុងពិធីសម្ពោធនេះ មានប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងនាយកសាលា មានប្រមាណ ១០០០នាក់ចូលរួម។ ក្នុងនោះដែរក្រុមការងារថ្នាក់ស្រុក និងឃុំទាំងអស់ក្នុង​ស្រុកកំពង់ត្របែក និងក្រុមការងារចុះជួកឃុំគោខ្ចកក៏មានវត្តមានក្នុងពិធីសម្ពោធនេះដែរ។

​ក្នុងពិធីសម្ពោធ គណៈអធិបតីបានចែកជូនអ្នកចូលរួមថវិការចំនួន ១០,០០០រៀល ក្នុងម្នាក់ៗ មាននំបុ័ង និងទឹកសុទ្ធផងដែរ។ ដោយឡែក​ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញាក៏បានជួយឧបត្ថម្ភកៅអីចំនួន ១០០ ដល់ស្នាក់ការឃុំគោខ្ចកសំរាប់ប្រើប្រាស់ផងដែរ៕