(ភ្នំពេញ)៖ ខណៈដែលដំណើររឿងក្តីនៃបណ្តឹងរបស់តារាចម្រៀងស្រី វ៉ាន់ នីឡា បា​ន​នឹង ​កំពុងដំណើរការព្រមជាមួយការដង្ហើយស្វែងរកយុត្តិធម៌ពីសំណាក់សាមីខ្លួ​នជនរងគ្រោះ​ និងលោក សុខ ជំនោ ត្រូវជាបងប្រុស រហូតលោកបានធ្វើការរិះគន់លើចំណាត់ការរបស់ប្រព័​ន្ធ​តុលាការ​ថា​​ កាត់ក្តីគ្មា​នភាពយុត្តិធម៌នោះ កាលពីថ្ងៃទី២៣ ខែធ្នូឆ្នាំ២០១៦មេធាវីពារក្តីឲ្យកញ្ញា វ៉ាន់ នីឡា ចំនួនពីររូបបានដាក់ពាក្យស្នើរសុំថតចម្លងឯកសារនៅក្នុងសំណុំរឿងក្តីពីចៅ​ក្រម​ស៊ើ​បសួរ​នៃ​សា​លាដំបូងរាជធានីភ្នំពេញ លោក ឆៃ វីវៈ ។នេះបើតាមការឲ្យដឹងពីលោក សុខ ជំនោ​ ដែលបានសរសេរនៅបណ្តាញសង្គម Facebook របស់លោកនៅថ្ងៃនេះ។

ដោយបង្ហាញភ្ជាប់មកជាមួយនូវពាក្យស្នើសុំថតចម្លងឯកសារ នៅក្នុងសំណុំរឿងក្តីរបស់តារាស្រី​កញ្ញា វ៉ាន់ នីឡា ពីសំណាក់មេធាវីការពារក្តីនាងចំនួនពីររូប គឺមេធាវី ជា សុខចាន់ និងមេ​ធាវី នួន បូរ៉ា រួចមក លោក ឆៃ វីវៈ ចៅ​ក្រម​ស៊ើ​បសួរ​​នៃ​សា​លាដំបូងរាជធានីភ្នំពេញ លោក សុខ ជំនោ បានលើកឡើងថា «មេធាវីជនរងគ្រោះ ដែលផ្តល់ដោយសមាគម មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានរៀបចំលិខិតនេះដើម្បីដំណើរការ ទៅតាមនិតិវិធីប្រទេសមួយនេះ ដោយសារយើងមិនអាច ទទួលបាននូងឯកសារសម្រេចដោយចៅក្រមស៊ើប។ វាគ្រប់គ្រាន់សម្រាប់មហាជន ដែ​លជាអ្នកល្ងិតល្ងង់យើងរង់ចាំមើលបន្តទៀត....»

ដោយឡែកបើយោងតាមពាក្យស្នើរសុំថតចម្លងឯកសារ នៅក្នុងសំណុំរឿងក្តីរបស់តារាស្រី​ក​ញ្ញា​ វ៉ាន់ នីឡា ដែលធ្វើឡើងដោយមេធាវីការពារក្តី របស់នាងទាំងពីរ រូបខាងលើនេះក្នុងគោ​ល​បំណ ងគឺដើម្បីសុំថតចម្លងឯកសានៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេ៣៥៣៤ចុះថ្ងៃទី២៦ ខែក​កដាឆ្នាំ២០១៦របស់សាលាដំបូង រាជធានីភ្នំពេញចំនួន ៤ចំណុចគឺ៖ ១-ឯកសាថតចម្លងដែ​ល​ត្រូវបានជនត្រូវចោទ គុយ សិទ្ធិសក្តិ ដាក់ជូនមកកាន់ តុលាការ (ក្នុងករណីជនត្រូវចោទដាក់​ជូ​ន​តុលាការ)។២-កំណត់ហេតុសួរចម្លើយជនត្រូវចោទ។

ចំណែកឯទី- ៣គឺដីការសម្រេចមិនឃុំខ្លួនបណ្តោះអាសន្ននិង ដីការសម្រេចដាក់ជនត្រូវចោ​ទ​ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងទី៤-សេចក្តីសម្រេច របស់តុលាការឬ​ឯ​ក​សារដែលពាក់ព័ន្ធផ្សេងៗទៀតដែលមាននៅក្នុងសំណុំរឿងព្រហម្មទណ្ឌ​លេ៣៥៣៤​ចុះថ្ងៃ​ទី២៦ ខែក​កដាឆ្នាំ២០១៦របស់សាលាដំបូង រាជធានីភ្នំពេញក្រោយ ការបរិច្ឆេទថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦រហូតដល់ថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៦។

ចាប់អារម្មណ៍ងាកមកមើលអ្នកនិពន្ធល្បីឈ្មោះលោក សុខ ជំនោ ត្រូវជាបងប្រុសបង្កើតកញ្ញា វ៉ា​ន់ នីឡា ឯណោះវិញ កាលពីម្សិលមិញដែលមានប្រតិកម្ម ជាមួយនឹងមន្រី្តតុលាការ ត្រូវបាន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ​ឆ្លើយតបភ្លាមៗផងដែរ លើករណីសំណុំរឿង​ព្រ​ហ្មទ​ណ្ឌរបស់កញ្ញា វ៉ាន់ នីឡា៕