(ភ្នំពេញ)៖ ក្រោយពីការបោះឆ្នោតគាំទ្រក្នុង Facebook រយៈពេល១សប្តាហ៍ពេញ យើងបានរកឃើញសាលាដែលទទួលបានការគាំទ្រច្រើនជាង គឺ វិទ្យាល័យ បាក់ទូក (4,666 Votes) នាំមុខ វិទ្យាល័យព្រះស៊ីសុវត្ថិ (3,419 Votes) និងវិទ្យាល័យ ជាស៊ីមសាមគ្គី (2.505 Votes)។ ដូចនេះក្រុមហ៊ុន TODAY ISP នឹងធ្វើការផ្តល់ជូនអ៊ិនធឺណិតដល់វិទ្យាល័យ បាក់ទូក ដោយឥតគិតថ្លៃ។

ក្រុមហ៊ុន TODAY ISP បានប្រឹងប្រែងចែករំលែកសេវាកម្មអ៊ិនធឺណិតរបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់សារធារណៈជន ជាពិសេសវិស័យអប់រំ។ ទីតាំងដែលបានភ្ជាប់បណ្តាញរួចរាល់រួមមាន វិទ្យាល័យ ទួលស្វាយព្រៃ វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក វិទ្យាល័យឥន្ទ្រទេវី និង សមាគម និស្សិត សិស្សខេត្តក្រចេះ។ គួរបញ្ជាក់ថា ប្រព័ន្ធអ៊ិនធឺណិតនឹងប្រគល់ជូនលោកនាយក ឬថ្នាក់ដឹកនាំ ចាត់ចែងប្រើប្រាស់តាមតម្រូវការជាក់ស្តែង។ ក្រុមហ៊ុន TODAY ISP នឹងជួយសម្រួល នឹងផ្តល់ការថែទាំពេញលេញ ដូចអតិថិជនទូទៅដែរ។

ក្រុមហ៊ុនបានកំណត់យកថ្ងៃ ១៦ ខែ មករា ឆ្នាំ ២០១៧ ជាថ្ងៃស្វែងរកវិទ្យាល័យផ្សេង ដើម្បីភ្ជាប់បណ្តាញអ៊ិនធឺណិតជាបន្ត។ ចំពោះបណ្តាក្រុមហ៊ុន សហគ្រាស អង្គភាពនានា ដែលកំពុងស្វែងរកប្រព័ន្ធអ៊ិនធឺណិត ដែលប្រើប្រាស់បច្ចេកវិទ្យាអ៊ុបទិក 100% លោកអ្នកអាចផ្លាស់ប្តូរមកប្រើប្រាស់សេវាអ៊ិនធឺណិតរបស់ក្រុមហ៊ុន TODAY ISP។ ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់ 087215577 ឬ 023215577 ឬ ចូលទៅក្នុងវិបសាយផ្ទាល់ www.today.com.kh។