(ព្រះសីហនុ)៖ ស្រាបៀរកម្ពុជាឧបត្ថម្ភការប្រកួតកីឡាទាំងអស់ ក្នុងពិធីបុណ្យសមុទ្រ នៅថ្ងៃទី២៤ និង២៥ ខែធ្នូ នៅតាមឆ្នេរនានានៅក្នុងខេត្តព្រះសីហនុ។

កីឡាដែលត្រូវបានរៀបចំឡើងរួមមានកីឡារត់ប្រណាំង កីឡាបាល់ទះលើឆ្នេរខ្សាច់ កីឡាបាល់ទាត់លើឆ្នេរខ្សាច់ កីឡាប្រណាំងកង់ កីឡាហោះហើរ កីឡាទូកក្តោង កីឡាប្រដាល់គុនខ្មែរ កីឡាគុនល្បុក្កតោកីឡាចំបាប់បុរាណ កីឡាតេក្វាន់ដូ និងកីឡា Jiu Jitsu។

លោកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុនខ្មែរប៊្រូវើរី លីមីតធីត ដែលផលិតស្រាបៀរកម្ពុជា បានលើកឡើងថា «ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីតសង្ឃឹមថា ការចូលរួមរបស់ក្រុមហ៊ុន ក្នុងការឧបត្ថម្ភការប្រកួតកីឡា ក្នុងពិធីបុណ្យសមុទ្រនេះ នឹងជួយលើកកម្ពស់វិស័យកីឡាកម្ពុជាបានមួយកម្រិត»។

កន្លងមកស្រាបៀរកម្ពុជាតែងឧបត្ថម្ភព្រឹត្តិការណ៍កីឡាធំៗជាច្រើន ដូចជាការប្រកួតកីឡាជាតិលើកទី១ ការប្រកួតជម្រុះឆ្ពោះទៅរកពាន់រង្វាន់បាល់ទាត់ពិភពលោក ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ និងការប្រកួតកីឡាគុនខ្មែរជាច្រើនជាទៀត៕