(ព្រៃវែង)៖ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ លោក ខៀវ សុភ័គ អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកកំពង់ត្របែក បានដឹកនាំ ប្រធាន អនុប្រធាន និងសមាជិក សមាជិកា ក្រុមការងារចុះជួយឃុំថ្កូវ បានចុះសួរសុខ ទុក្ខលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ នៅឃុំថ្កូវ និងបាន នាំយកមកនូវគ្រឿងឧបភោគបរិភោគ និងថវិកាចែកជូនដល់ចាស់ ជរា និងក្រុមគ្រួសារ ដែលមានជីវភាពខ្វះខាត ចំនួនជាង១០០គ្រួសារ នៅតាមភូមិទាំង៧ នៃឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ក្នុងឱកាសនោះ លោកខៀវ សុភ័គ ក៏នាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចក្រឡាហោម ស ខេង ដែលជានិច្ចកាលតែងតែព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ៕