(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងឱកាសអញ្ជើញមកចូលរួមក្នុងពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លៀតអញ្ជើញចុះសួរសុខទុក្ខក្មួយៗចៅៗសិស្សានុសិស្សនៅសាលាចំនួន៧កន្លែង នៅក្នុងខេត្តព្រះសីហនុ។

* សាលារៀនទី៧៖ វិទ្យាល័យក្រុងព្រះសីហនុ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ នៅទីនេះសម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត ព្រមទាំងសប្បុរសជនបានផ្តល់អគារសិក្សាថ្មី១ខ្នង កម្ពស់២ជាន់មាន១២បន្ទប់, ផ្ទះគ្រូ១ខ្នង កម្ពស់២ជាន់មាន១០បន្ទប់, ផ្ទះសិស្ស១ខ្នងកម្ពស់២ជាន់ មាន១០បន្ទប់, ធ្វើតារាងបាល់ទះ បាល់បោះ និងផ្តល់ជូនម៉ាស៊ីនកុំព្យូរទ័រ៤គ្រឿង, ម៉ាស៊ីនថតចម្លង១គ្រឿង និងម៉ាស៊ីនព្រីនចំនួន២គ្រឿង។

* សាលារៀនទី៦៖ សាលាបឋមសិក្សា និងវិទ្យាល័យហ៊ុនសែនមិត្តភាព ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ចំពោះសាលាបឋមសិក្សាគឺ សម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត ព្រមទាំងសប្បុរសជនបានផ្តល់អគារសិក្សាថ្មី១ខ្នង កំពស់៤ជាន់ មាន៤០បន្ទប់ និងទីចាត់ការ១ខ្នងមាន៣បន្ទប់ និងម៉ាស៊ីនកុំព្យួទ័៤គ្រឿង ម៉ាស៊ីនថតចំលង១គ្រឿង និងម៉ាស៊ីនព្រីនធ័រចំនួន២គ្រឿង។ រីឯចំពោះវិទ្យាល័យវិញបានអគារសិក្សាថ្មី១ខ្នង កំពស់៤ជាន់ មាន៤០បន្ទប់, និងទីចាត់ការ១ខ្នង មាន៣បន្ទប់, ផ្ទះស្នាក់នៅរបស់គ្រូ១ខ្នង កំពស់២ជាន់ មាន១០បន្ទប់ និងផ្ទះស្នាក់នៅរបស់សិស្ស១ខ្នង កំពស់២ជាន់មាន១០បន្ទប់, រួមទាំងបំពាក់ម៉ាស៊ីនកុំព្យួទ័រ៤គ្រឿង ម៉ាស៊ីនថតចំលង១គ្រឿង និងម៉ាស៊ីនព្រីនចំនួន២គ្រឿងផងដែរ។

* សាលារៀនទី៥៖ សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ ស្ថិតនៅភូមិ២, សង្កាត់លេខ១ ក្រុងព្រះសីហនុ។ សម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត ព្រមទាំងសប្បុរសជនបានផ្តល់អគារសិក្សា ដល់អនុវិទ្យាល័យគឺមាន អគារសិក្សាថ្មី១ខ្នង កំពស់៤ជាន់មាន៤០បន្ទប់។ សម្រាប់បឋមសិក្សាគឺផ្តល់ជូនអគារ សិក្សាថ្មី១ខ្នង កំពស់៣ជាន់មាន១៥បន្ទប់។ សម្រាប់បឋមសិក្សាគឺទទួលបានទីចាត់ការ១ខ្នងមាន៣បន្ទប់ ម៉ាស៊ីនកុំព្យួទ័៤គ្រឿង ម៉ាស៊ីនថតចំលង១គ្រឿង និងម៉ាស៊ីនព្រីន័រចំនួន១គ្រឿង។ចំពោះអនុវិទ្យាល័យវិញ គឺទទួលបានទីចាត់ការ១ខ្នងមាន៣បន្ទប់ ម៉ាស៊ីនកុំព្យួទ័៤គ្រឿង ម៉ាស៊ីនថតចំលង១គ្រឿង និងម៉ាស៊ីនព្រីនថឺរចំនួន១គ្រឿងដូចគ្នា។

* សាលារៀនទី៤៖ សាលាបឋមសិក្សាព្រៃនប់ ស្ថិតក្នុងភូមិព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត ព្រមទាំងសប្បុរសជនបានផ្តល់ជូនអគារសិក្សាថ្មី១ខ្នង កំពស់២ជាន់ មាន៣០បន្ទប់ និង ទីចាត់ការ១ខ្នង មាន៣បន្ទប់ ម៉ាស៊ីនកុំព្យួទ័៤គ្រឿង ម៉ាស៊ីនថតចំលង១គ្រឿង និងម៉ាស៊ីនព្រីនធ័រ ២គ្រឿង។

* សាលារៀនទី៣៖ វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ស្ថិតក្នុងភូមិព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នៅទីនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត និងសប្បុរសជនបានផ្តល់ជូនអគារសិក្សាថ្មី១ខ្នង កំពស់៤ជាន់មាន៤៨បន្ទប់ និងទីចាត់ការ១ខ្នង មាន៣បន្ទប់,ផ្ទះគ្រូ១ខ្នងកំពស់២ជាន់ មាន១០បន្ទប់, និងតារាងបាល់ទាត់ បាល់ទះ រួមទាំងម៉ាស៊ីនកុំព្យួទ័៤គ្រឿង ម៉ាស៊ីនថតចំលង១គ្រឿង និងម៉ាស៊ីនព្រីនធ័រ ចំនួន២គ្រឿង។

* សាលារៀនទី២៖ វិទ្យាល័យ ហ៊ុន សែន វាលរេញ ស្ថិតភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នៅទីនេះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសប្បុរសជន បានផ្តល់អគារសិក្សាថ្មី១ខ្នង ៣ជាន់ មាន៦០បន្ទប់ និងទីចាត់ការ១ខ្នង មាន៣បន្ទប់, អគារស្នាក់នៅរបស់គ្រូ១ខ្នង កម្ពស់២ជាន់ មាន១០បន្ទប់ និងអគារស្នាក់នៅរបស់សិស្ស១ខ្នង ២ជាន់មាន១០បន្ទប់ រួមទាំងបំពាក់ម៉ាស៊ីន កុំព្យួទ័៤គ្រឿង ម៉ាស៊ីនថតចំលង១គ្រឿង និងម៉ាស៊ីនព្រីន២គ្រឿង។

* សាលារៀនទី១៖ សាលាបឋមសិក្សា ហ៊ុន សែន វាលរេញ ស្ថិតនៅភូមិវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដោយមើលឃើញពីតម្រូវការ ចាំបាច់និងកង្វះខាតក្នុងសាលានេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសប្បុរសជន បានផ្តល់នូវអគារសិក្សាថ្មីចំនួន២ខ្នង គឺក្នុង១ខ្នងៗមានកំពស់ ២ជាន់ មាន២០បន្ទប់ (ពីរខ្នងមាន៤០បន្ទប់)។ ទន្ទឹមនឹងនោះគឺមានអគារទីចាត់ការ១ខ្នង មាន៣បន្ទប់ និងសម្រេចទិញដី១ហិចតា ដើម្បីជីកស្រះក្នុងសាលា និងកសាងផ្លូវបេតុង រួមទាំងផ្តល់កុំព្យួទ័៤គ្រឿង ម៉ាស៊ីនថតចំលង១គ្រឿង និងម៉ាស៊ីនព្រីនចំនួន២គ្រឿងទៀតផង។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបណ្តោយឲ្យក្មួយៗ និងចៅៗអត់សាលារៀនឡើយ ទោះបីជានៅទីណាក៏ដោយ។ ដើម្បីអនាគតល្អ សូមក្មួយៗ និងចៅៗប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង។ សម្តេចតេជោ និងសម្តេចកិត្តិស្រឡាញ់ក្មួយៗ និងចៅៗគ្រប់គ្នា៕