(ភ្នំពេញ)៖​ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦ល្ងាច បានឲ្យដឹងថា នៅថ្ងៃម្សិលមិញនេះ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៤ករណី ឃាត់មនុស្ស៨នាក់ ក្នុងនោះមុខសញ្ញាជួញដូរ៥នាក់ និង មុខសញ្ញាប្រើប្រាស់៣នាក់ ដកហូតមេតំហ្វេតាមីន (ice) ៦.០៧ក្រាម និងថ្នាំគ្រាប់ពរណ៍លឿង២គ្រាប់។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្រា្កប១ករណីឃាត់ខ្លួន២នាក់, នគរបាលរាជធានីភ្នំពេញ បង្រា្កប២ករណីឃាត់ខ្លួន២នាក់ និងនគរបាលខេត្តបន្ទាយមានជ័យ បង្រា្កប១ករណីឃាត់ខ្លួន៤នាក់៕