(ភ្នំពេញ)៖ អភិបាលរងខណ្ឌឫស្សីកែវ ២រូប លោក ស៊ូ សោ គន្ធ និងលោក ប្រាជ្ញ សីហា ក្រោយទទួលបានផែនការដឹកនាំពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នាថ្ងៃ​ទី២ ៣ ខែធ្នូ ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំមួយភ្លាមៗ ស្ថិតក្នុ ងអាគារA នៃសាលាខណ្ឌឫស្សីកែវ ដើម្បីពិភាក្សារកដំណោះ​ស្រាយជាមួយបងប្អូនប្រជាពល​រដ្ឋជាង៥០​នាក់ តំណាងឲ្យជាច្រើនគ្រួសារ មកពីសហគមន៍ផ្លូវរថភ្លើងដែលទទួលរងនូវផលប៉ះពាល់លើចិញ្ចើមផ្លូវ បានទទូចសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ ដោះស្រាយ ជាគោល​នយោបាយឲ្យបានមុន សាលារាជធានីភ្មំពេញបន្តអភិវឌ្ឃន៍ហេថារចនាសម្ព័នក្នុងមូលដ្ឋានដោយ ស្ថាបនាកែប្រែផ្លូ វរថភ្លើង១ខ្សែឲ្យទៅជាផ្លូវ​បេតុងក្នុងពេលឆាប់ៗ​នេះ ដើម្បីឆ្លើយតបឲ្យទាន់សភាពការជូនប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរ ។

ពាក់ព័ន្ធកិច្ចពិភាក្សាររកដំណោះស្រាយរវាងអាជ្ញាធរខណ្ឌឫស្សីកែវ និងតំណាងប្រជាពលរដ្ឋមកពីសហគមន៍​ផ្លូវរថភ្លើងដែលទទួលរង​ផលប៉ះពាល់លើចិញ្ចើមផ្លូវ​ក្នុងការ​ស្ថាបនាផ្លូវនេះដែរ បានធ្វើ​ឡើង បន្ទាប់ពីអភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦កន្លង បានដឹកនាំប្រតិភូ​ចូលរួម​បើកការដ្ឋាន​ស្ថាបនាកែប្រែផ្លូវរថភ្លើងទៅជាផ្លូវបេតុង១ខ្សែដែលមានប្រវែងដល់ទៅជាង៤គីឡូម៉ែត្រទាំងទៅទាំងមកចាប់ពីផ្លូវលេខ៧០ក្នុងសង្កាត់ទួលសង្កែ រហូតមកទល់ផ្លូវ​ជាតិលេខ​៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ និងមានទទឹង១៦ម៉ែត្រកន្លះ ដោយទុកអា ក់កណ្ដាលទ្រូងផ្លូវ​ចំនួន២ម៉ែត្រកន្លះសម្រាប់ដាំបង្គោលភ្លើងបំភ្លឺផ្លូវផងដែរ ដើម្បីកែលម្អសោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ។

ដោយឡែក លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ បានថ្លែងថា រាល់ចម្ងល់ឫបញ្ហាទាំងឡាយដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងនាពេលនេះ លោកនិង​សម្រេចលើកយកទៅពិគ្រោះប្ដូរយោបល់ក្នុងកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញនៅពេលខាងមុខ ដោយមិនបង្អង់យូរទេ លោកនិងដឹ កនាំកម្លាំងគណៈ​បញ្ជាការឯក​ភាព​ចុះត្រួតពិនិត្យជាក់ស្ដែងដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋផ្ទាល់តែម្ដង ដើម្បីផ្ទៀងផ្ទាត់ រកឲ្យឃើញថា ចំនួនពលរដ្ឋ ដែលទទួលរងនូវផលប៉ះពាល់ ដល់ការអភិវឌ្ឍន៍​ក្នុងការស្ថាបនាផ្លូវ១ខ្សែនេះ មានចំនួនប៉ុន្មាន ? និងតាមគ្រួសារ ដែលមិនទទួលរងនូវផលប៉ះពាល់មានចំនួនប៉ុម្មាន ? តាមជាក់ស្ដែង ដើម្បីរិះរកដំណោះស្រាយជូន ដោយតម្រូវ​ឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវជួយសហការធ្វើយ៉ាង ណាជៀសវាងឲ្យបាននូវការបំប៉ោង​ព័ត៌មានបំផុសបំផុលពីជនឆ្លៀតឱកាស​មួយចំនួនដែលមិនមាន​មូលដ្ឋានច្បាស់លាស់​មានបំណងបង្កើតឲ្យមានចលាចលដល់​សង្គមជាតិធ្វើឲ្យមានការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍន៍​ជាបន្តបន្ទាប់របស់​សាលារាជធានីភ្នំពេញ​ក៍ដូចជាសាលាខណ្ឌឫស្សីកែវ ជាពិសេស ការអភិវឌ្ឍន៍របស់ប្រមុខដឹកនាំរាជ​រដ្ឋាភិបាលកម្ពុជា ។  

ជាមួយគ្នានោះ អភិបាលរងខណ្ឌឫស្សីកែវ លោក ប្រាជ្ញ សី ហា ក៏បានថ្លែងផងដែរថា តាមគោលការរបស់សាលារាជធា​នីភ្នំពេញក៍ដូចជាសាលា​ខណ្ឌឫស្សីកែវ បាននិង​កំពុង​បន្តរិះ រកប្រើគ្រប់វិធីសាស្ត្រ ធ្វើយ៉ាងណាត្រូវតែដោះស្រាយ គោល នយោបាយប្ដូរផ្លាស់ជូនបងប្អូន​ប្រជាពលរដ្ឋអាច​អភិវឌ្ឍន៍នៅនិងកន្លែងក៍អាចថាបាន ប្រសិន​បើការ​វិភាគ​ទៅលើទំហ៊ំដី និងចំនួន ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពិតប្រាកដ មានតម្លាភាពនិងគ្នា។

លោកបន្តថា ប្រសិនបើការវិភាគរវាងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពិត​ប្រាកដជាក់ស្ដែងទៅនិងទំហ៊ំដី មិនមានទុតេយ្យភាពនិងគ្នាទេនោះ ក៍នៅតែមាន​ដំណោះ​ស្រាយ​​ផ្សេងៗទៀតជាច្រើនផងដែរ ដើម្បីដោះស្រាយជូនបង​ប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ទោះបីយ៉ាងណា នៅក្នុងកិច្ចពិភាក្សានាព្រឹកនេះ រវាងអាជ្ញាធរ ខណ្ឌឫស្សីកែវ ជាមួយតំណាងប្រជាពលរដ្ឋមកពីសហគមន៍ផ្លូវរថភ្លើងដែលទទួលរងនូវផលប៉ះពាល់ បានប្រកបទៅ​ដោយភាពទទួលខុសត្រូវខ្ពស់ ព្រោះតំណាងប្រជាពលរដ្ឋមកពីសហគមន៍ផ្លូវរថភ្លើងទាំងអស់ បានឯកភាពទុកទាំងពេលវេលា និងយល់ព្រមទទួលយកនូវ​ការពន្យល់ដឹកនាំដ៍​ត្រឹមត្រូវពី​សំណាក់​អាជ្ញាធរខណ្ឌឫស្សីកែវ ៕