(ភ្នំពេញ)៖ ស្រាបៀរកម្ពុជាបានរៀបចំស្តង់ចំនួនពីរទីតាំងរួចជាស្រេច ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរណ៍ មកកម្សាន្តក្នុងពិធីបុណ្យសមុទ្រ នៅថ្ងៃទី២៣ ២៤ និង២៥ ខែធ្នូ ក្នុងខេត្តព្រះសីហនុ។

ស្តង់ស្រាបៀរកម្ពុជាទី១ ស្ថិតនៅលើឆ្នេរឯករាជ្យ ក្បែរឆាកតន្ត្រីធំរបស់ក្រសួងទេសចរណ៍។ នៅស្តង់នេះ ក្រៅពីដាក់លក់ស្រាបៀរកម្ពុជា ក៏មានដាក់តុបាល់ប៊ី សម្រាប់ភ្ញៀវទេសចរណ៍លេងកម្សាន្ត និងឈ្នះរង្វាន់ពីស្រាបៀរកម្ពុជា។

ស្តង់ស្រាបៀរកម្ពុជាទី២ ស្ថិតនៅលើជិតរង្វង់មូលវិមានឯករាជ្យ។ ដូចគ្នាដែរ នៅស្តង់នេះមានមានការលេងហ្គេមកម្សាន្តសប្បាយ និងអាចមានឱកាសឈ្នះរង្វាន់ ពីស្រាបៀរកម្ពុជាផងដែរ។

ក្រៅពីនេះ ស្រាបៀរកម្ពុជាក៏បានរៀបចំការប្រគំតន្ត្រីមួយផ្សេងទៀតនៅជិតស្តង់នោះ ដើម្បីផ្តល់ភាពសប្បាយរីករាយដល់ភ្ញៀវទេសចរណ៍បន្ថែមទៀត៕