(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន នៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះ បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតប ទៅនឹងការផ្សាយរបស់វិទ្យុ VOA ដែលផ្សាយការណ៍កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ដោយដកស្រង់សំដីរបស់លោក ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ របស់ក្រសួងបរិស្ថានថា៖ គណបក្សប្រជាជនកម្ពុជា អាចនឹងចាញ់ឆ្នោតនាពេលខាងមុខ។

សេចក្តីថ្លែងការណ៍របស់លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ចាត់ទុកថា ការផ្សាយរបស់ VOA គឺបំភ្លើសខុសពីការពិត ក្នុងចេតនាទុច្ចរិត បំពុលបរិយាកាសនយោបាយកម្ពុជា ដែលកំពុងមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងអភិវឌ្ឍន៍គ្រប់វិស័យ៕

ព័ត៌មានលម្អិតសូមអានសេចក្តីថ្លែងការណ៍របស់ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ទាំងស្រុង៖