(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថ បានឆ្មក់ចូលបង្រ្កោបល្បែងសីុសងកត់កន្ទុយលេខខុសច្បាប់មួយកន្លែង នៅក្នុងកណ្ដាលផ្សារច្បារអំពៅ ដោយធ្វើការឃាត់មនុស្ស​៣នាក់ដែលពាក់ព័ន្ធ ព្រមទាំងដលហូតលុយជិត១០លានរៀល ព្រមទាំងសម្ភារមួយចំនួនទៀត។

ប្រតិបត្តិការចុះបង្ក្រាបល្បែងសីុសងខាងលើនេះ បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង៤និង០០នាទីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ៥២៨ តាមផ្លូវ៣៦៧ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង ខណ:ដែលមនុស្សកំពុង​ចូលចាក់ឆ្នោតយ៉ាងពពាក់ពពូន។

លោក មាំុង សុខលុច នាយការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា កម្លាំងរបស់លោក បានសហការជាមួយអាវុធមូលដ្ឋាន ហើយមុនពេលចូលបង្ក្រាប យើងបានចាប់ខ្លួនមនុស្ស៣នាក់ មានទាំងម្ចាស់ទីតាំង ផងដែរ៕