(ឧត្តរមានជ័យ)៖ កម្លាំងនគរបាលអន្តោរប្រវេសន៍ ប្រចាំច្រកទ្វារជាំបានប្រាប់ភ្នាក់ងារ Fresh News នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦​នេះថា អាជ្ញាធរថៃបានធ្វើការដោះលែង ពលរដ្ឋខែ្មរ៣នាក់វិញហើយ បន្ទាប់ពីពួកគាត់ធ្វើសកម្មភាព លួចឆ្លងដែនខុសច្បាប់ ដើម្បីកាប់ឈើគ្រញូង ។

កម្លាំងនគរបាលអន្តោរប្រវេសន៍ បន្តថា ពលរដ្ឋទាំង៣ មានឈ្នោះដូចខាងក្រោម ទី១ ឈ្មោះ អួន ខៃ ភេទប្រុស អាយុ៣២ឆ្នាំ ទី២ ឈ្មោះ ហាយ ផុង ភេទប្រុស អាយុ ៤៨ឆ្នាំ និងទី៣ ឈ្មោះ អួន ព្រឿន ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំង៣នាក់នេះរស់នៅភូមិរលំថ្ម  ឃុំរំដោះស្រែ  ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សូមបញ្ជាក់ថា អ្នកទាំង៣នាក់ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ជាប់ពន្ធនាគា នៅខេត្តស៊ីសាកេត ពីបទឆ្លងដែនកាប់ឈើគ្រញូងក្នុងទឹកដីថៃ ចូលតាមច្រកភូមិសាស្រ្តក្បាលអូរស្វាយ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ។

បច្ចុប្បន្នពលរដ្ឋទាំង៣ ត្រូវបានសមត្ថកិច្ចអាជ្ញាធរកម្ពុជា បញ្ជូនទៅដល់គេហដ្ឋានរៀងៗខ្លួន និងធ្វើការអប់រំ ណែនាំ ដើម្បីជៀសផុសពីការជាប់ពន្ធនាគារ នេះសំណាងណាស់ ដែលមិនរងរបួស ឬស្លាប់ដោយលួចកាប់ឈើគ្រញូង នៅទឹកដីថៃ៕