(ភ្នំពេញ)៖ ភ្នំពេញស៊ីធីសេនធ័រ (PPCC) បានប្រកាសថា អ្នកអាចឈ្នះរង្វាន់សំបុត្រចូលរួមព្រឹត្តិការណ៍អបអរដំណាច់ឆ្នាំ២០១៦ ចំនួន១៥គូ ឬ៣០សន្លឹក ដោយគ្រាន់តែចូលរួមលេងហ្គេមកំសាន្ត នៅលើទំព័រហ្វេសប៊ុករបស់ភ្នំពេញស៊ីធីសេនធ័រ ប៉ុណ្ណោះ  ដែលមានរយៈពេលមួយសប្តាហ៍ពេញនេះ នឹងប្រព្រឹត្តិទៅពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែធ្នូ នៅភ្នំពេញ ភ្នំពេញស៊ីធីសេនធ័រ ដែលនឹងមានការលក់ឥវ៉ាន់ និងចំណីអាហារជារៀងរាល់យប់ ក៏ដូចជាការសម្តែងតន្ត្រីផ្ទាល់ៗផងដែរ ។

លោក Logeswaran SUBRAMANIAM ប្រធានគម្រោងភ្នំពេញស៊ីធីសេនធ័រ បានឲ្យដឹងថា «យើងជឿថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណពី៥ម៉ឺន ទៅ៦ម៉ឺននាក់ មកកាន់ ភ្នំពេញស៊ីធីសេនធ័រ ហើយពួកគាត់ នឹងទទួលបានបទពិសោធន៍ ការទទួលទានអាហារល្អបំផុត ការដើរទិញទំនិញយ៉ាងសប្បាយ និងតន្ត្រីដ៏ជក់ចិត្ត ខណៈស្រូបយកនូវបរិយាកាស នៃការអភិវឌ្ឍថ្មី នៅចំកណ្តាលបេះដូងនៃទីក្រុងភ្នំពេញ»

ព្រឹត្តិការណ៍អបអរបុណ្យគ្រីស្តម៉ាស និងអបអរដំណាច់ឆ្នាំនេះ នឹងមានការចូលរួមពីសំណាក់សិល្បករល្បីៗនៅកម្ពុជា ដូចជា លោក ព្រាប សុវត្តិ កញ្ញា អ៊ីវ៉ា លោក ឆាយ វីរៈយុទ្ធ លោក កែវ វាសនា និងក្រុមកំប្លែង នាយកុយ-នាយក្រឹម ។ សំបុត្រចូលរួម ១៥គូ អាចធ្លាក់ទៅដល់ដៃអ្នកមានសំណាង ដែលត្រូវបានជ្រើសរើស តាមទំព័រហ្វេសប៊ុករបស់ ភ្នំពេញស៊ីធីសេនធ័រ ហើយព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមឡើងពីម៉ោង ៩:៣០នាទីយប់ទៅ នៅថ្ងៃទី២៥ ធ្នូ  ហើយនឹងបន្តរហូតដល់ថ្ងៃទី៣១ធ្នូ។

ដោយមានការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុន សែលកាត ស្រាបៀរអង្គរ ភោជនីយដ្ឋានសួគ៌ា និងភោជនីយដ្ឋានតារា ព្រឹត្តិការណ៍ទាំងពីរនេះ នឹងមានការបង្ហាញម៉ូត DJ តន្ត្រី និងអាហារពេលល្ងាចប៊ូហ្វេ ដែលមានសាច់គោមកពីទីក្រុងកូបេ ប្រទេសជប៉ុន ។

ឥឡូវនេះ លោកអ្នកអាចជាវសំបុត្រសម្រាប់ចូលរួមព្រឹត្តិការណ៍អបអរបុណ្យChrismax  ដែលមានតម្លៃ៥០ដុល្លារ និងសំបុត្រសម្រាប់ ចូលរួមព្រឹត្តិការណ៍អបអរដំណាច់ឆ្នាំ ដែលមានតម្លៃ ៨០ដុល្លារ ។

សម្រាប់ព័ត៌មានបន្ថែម ឬដើម្បីជាវសំបុត្រចូលរួមក្នុងព្រឹត្តិការណ៍អបអរដំណាច់ឆ្នាំ២០១៦ សូមចូលទៅកាន់ទំព័រហ្វេសប៊ុក www.facebook.com/PhnomPenhCityCenter ឬហៅទូរស័ព្ទទៅលេខ៖ 078 666 606 (កក់ស្តង់ទំនិញ) និង 085 999 975 / 085 999 985 (កក់សំបុត្រចូលរួម)៕