(ភ្នំពេញ)៖ គណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិ សិក្ខាកាមមកបណ្ដុះបណ្ដាលក្នុងនិងក្រៅប្រទេស នៃក្រសួងការពារជាតិ បានចេញ​សេចក្ដីជូនដំណឹងប្រាប់ដល់បេក្ខជន-បេក្ខនារី ដែលបានដាក់ពាក្យប្រឡងចូល វគ្គនាយទាហានសកម្មជំនាន់ទី២១ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី៩ និងវគ្គនាយទាហានបន្តវេនជំនាន់ទី១០ ឆ្នាំ២០១៧ខាងមុខ ត្រូវទៅពិនិត្យឈ្មោះ និងទីកន្លែងប្រឡងរបស់ខ្លួន នៅតាមមណ្ឌលប្រឡងនានា។

តាមសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិ ដែលអង្គភាព Fresh News ទទួលបាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា មណ្ឌលប្រឡងមានចំនួន ៦មណ្ឌល រួមមាន៖ ១.រាជធានីភ្នំពេញ នៅវិទ្យាល័យបាក់ទូក, ២.ខេត្តស្ទឹងត្រែង នៅវិទ្យាល័យព្រះរាជបូជនីយកិច្ច, ៣.ខេត្តកំពង់ចាម នៅវិទ្យាល័យព្រះសីហនុ, ៤.ខេត្តកំពត នៅអនុវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន កំពតក្រុង, ៥.ខេត្តសៀមរាប នៅវិទ្យាល័យអង្គរ, និង៦.ខេត្តបាត់ដំបង នៅសាលាបឋមសិក្សាសម្ដេច ជា ស៊ីម និងក្បែរព្រលានយន្តហោះបែងចាន។

សេចក្ដីជូនដំណឹងដដែល បានបញ្ជាក់ទៀតថា «បេក្ខជន-បេក្ខនារីទាំងអស់ ត្រូវមានវត្តមាននៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ នៅតាមមណ្ឌលប្រឡង ដែលអនុគណៈកម្ម​ការហ្វឹកហ្វឺន បានជូនដំណឹងជាកំហិត»