(ភ្នំពេញ)៖ ក្រោយពីបានទទួលដំណឹងថា ឯកឧត្ដមបណ្ឌិត ខៀវ ថវិកាបានទទួលមរណភាព កាលពីរសៀលថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញនេះ រូបខ្ញុំផ្ទាល់ ក៏ដូចជា មន្រ្តី សមាជិក-សមាជិកា យុវជន អ្នកស្ម័គ្រចិត្ត នៃកាកបាទក្រហមកម្ពុជាទាំងអស់ មានក្ដីរន្ធត់ក្នុងចិត្តយ៉ាងក្រៃលែង ជាមួយនឹងមរណភាពដ៏សែនក្ដុកក្ដួលនេះ ហើយខ្ញុំសូមចូលរួមសោកស្ដាយជាទីបំផុត ជាមួយនឹងក្រុមគ្រួសារនៃសពនូវការបាត់បង់ ស្វាមី លោកឱពុក ឱពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់ គឺឯកឧត្ដមបណ្ឌិត ខៀវ ថវិកា។

ជាមួយនឹងក្ដីទុក្ខសោកអាឡោះអាល័យរកទីបំផុតគ្មាននេះ រូបខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារនៃសពទាំងអស់ និងសូមឲ្យវិញ្ញាណក្ខន្ធ ឯកឧត្ដមបណ្ឌិត បានទៅកាន់ឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕