(ភ្នំពេញ)៖ ដោយការមានការអំពាវនាវ ស្វែងរកសប្បុរសជន ពីប្រធានមន្ទីរពេទ្យគន្ធបុប្ផា Dr. Beat Richner និងយល់ឃើញថាការ បរិច្ចាគឈាមជួយសង្គ្រោះអ្នករងរបួស ឬអ្នកជំងឺធ្ងន់ធ្ងរ គឺជាកាយវិការប្រកបដោយ មនុស្សធម៌ និងគុណធម៌មិនអាចកាត់ថ្លៃបាន នាល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់ មន្ទីរពេទ្យទន្តសាស្ត្ររំចង់ ចំនួន២១នាក់បានស្ម័គ្រចិត្តបរិច្ចាគឈាម ដល់មន្ទីរពេទ្យគន្ធបុប្ផាទី៤ រាជធានីភ្នំពេញ។

ក្រុមគ្រូពេទ្យ និងបុគ្គលិក របស់មន្ទីរពេទ្យទន្តសាស្ត្ររំចង់ សូមចូលរួមអំពាវនាវ និងលើកទឹកចិត្ត ដល់សាធារណជនទាំងអស់ ចូលរួមក្នុងការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ និងអ្នកជំងឺគ្រប់វ័យ ដែលត្រូវការឈាមជាចាំបាច់។

អស់រយៈពេល២១ឆ្នាំកន្លងមកនេះ រំចង់ បានពុះពារគ្រប់បែបយ៉ាង ដើម្បីផ្តល់ជូននូវសេវា ពេទ្យធ្មេញដែលមានគុណភាព និងបច្ចេសទេស ខ្ពស់ជូន ដល់អតិថិជនជាតិ និងអន្តរជាតិ នឹងត្រូវបានទទួលស្គាល់គុណភាពស្តង់ដាអន្តរជាតិ ISO 9001:2008 ប្រកបដោយភាព ល្បីល្បាញ ជាពេទ្យធ្មេញល្អបំផុតនៅក្នុងទីក្រុងភ្នំពេញ។

ក្នុងឱកាសខួប ២១ឆ្នាំរបស់មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅលោក លោកស្រី អ្នកនាងកញ្ញា ដែលជានិច្ចកាលតែងតែស្រលាញ់ គាំទ្រ និងជ្រើសរើស រំចង់ ជាពេទ្យធ្មេញប្រចាំគ្រួសារជារៀងរហូត។ រំចង់ ជូនពរដល់អតិថិជន និងប្រជាពលរដ្ឋទាំងអស់លើ សកលលោកក្នុងឱកាសឆ្នាំថ្មីនេះ ឲ្យមានសុខភាពល្អ សិរីសួស្តី សុភមង្គល និងរស់នៅប្រកបដោយសុខសន្តិភាពគ្រប់ពេលវេលា៕