(ភ្នំពេញ)៖ ក្រុមហ៊ុន Luxury Smile (Cambodia) Co.,Ltd ប្រកាសនាំចូលផ្ដាច់មុខផលិតផលដ៏ល្បី មកពីប្រទេសតៃវ៉ាន់ គឺផលិតផល «Firdo» ​របស់​ក្រុមហ៊ុនLinker Global Incorporation» និងធ្វើការចែកចាយបន្ត នៅបណ្តាលប្រទេស​នានា ដែលជាសមាជិកអាស៊ាន ក្នុងពេលឆាប់ៗ​នេះផងដែរ។​

លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ត អគ្គនាយកក្រុមហ៊ុន Luxury Smile (Cambodia) Co.,Ltd ដែលជាអ្នកជំនួញវ័យក្មេង ដ៏ជោគជ័យម្នាក់​ បានឲ្យដឹងថា លោកនឹង​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងភាគីកម្ពុជា និងភាគីតៃវ៉ាន់ ក្នុងការនាំចូលផ្តាច់មុខផលិតផល «Firdo» របស់ក្រុមហ៊ុន​ Linker Global Incorporation​ នៅក្នុងក្រុមហ៊ុន Luxury Smile (Cambodia) Co.,Ltd​ ប្រទេសកម្ពុជា​ នៅថ្ងៃទី​២‌១ ខែធ្នូ ឆ្នាំ២០១៦នេះ។​

​លោកឧកញ៉ា បញ្ជាក់ថា​ ផលិតផលនេះ ក្រុមហ៊ុនរបស់លោក បានទទួលសិទ្ធិលក់​ និងចែកចាយផ្តាច់មុខពីក្រុមហ៊ុន​ Linker Global Incorporation​ ប្រទេសតៃវ៉ាន់ ហើយលោកបានយកមកលក់នឹងចែកចាយបន្ត នៅក្នុងប្រទេសកម្ពុជា​​ហើយ៕​