(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀ​ល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញកម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក​​ និងប្រើប្រាស់គ្រឿងញៀន១៨ករណី ឃាត់ខ្លួនមុខសញាជួញដូរ២១នាក់ និងមុខសញ្ញាប្រើប្រាស់១៦នាក់ ដក់ហូតថ្នាំមេតំហ្វេតាមីន​​ (ice) ៨៦.៦២ក្រាម ២កញ្ចប់ធំ និង២៣កញ្ចប់តូច ថ្នាំមេតំហ្វេតាមីន (wy) ២.០ក្រាម និង១ជំហៀងគ្រាប់។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលខេត្តកណ្ដាល បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តរតនគីរី​ បង្ក្រាប២ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តតាកែវ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្ត ព្រះសីហនុ បង្ក្រាប៣ករណីឃាត់ខ្លួន៤នាក់, នគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាប២ករណីឃាត់ខ្លួន១០នាក់, នគរបាលខេត្តកំពង់ស្ពឺ​ បង្ក្រាប២ករណីឃាត់ខ្លួន៤នាក់, នគរបាលខេត្តបាតដំបង បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តត្បូងឃ្មុំ បង្ក្រាប២ករណី​​ឃាត់ខ្លួន៤នាក់, នគរបាលខេត្តកំពត បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តកំពង់ឆ្នាំង បង្ក្រា១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តកោះកុង បង្ក្រាប១ករណីឃាត់ខ្លួន២នាក់ និងនគរបាលខេត្តកំពង់ចាម បង្ក្រាប១ករណីឃាត់ខ្លួនម្នាក៕