(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូត្រឡប់ពីប្រទេសវៀតណាម វិលមកកម្ពុជាវិញ នៅវេលាម៉ោង៦៖០០នាទីល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ។ ការវិលត្រលប់នាពេលនេះ ធ្វើឡើងក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា មួយចំនួនបំពេញទស្សនកិច្ច ប្រទេសវៀតណាម រយៈពេល២ថ្ងៃ ពោលគឺនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០១៦នេះ។

ក្នុងដំណើរទស្សនកិច្ចខាងលើនេះ ភាគីកម្ពុជា-វៀតណាមបានចេញសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-វៀតណាម ជុំវិញដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសវៀតណាម រយៈពេល២ថ្ងៃ៕