(ភ្នំពេញ)៖ ភាពយន្តបែបវាយប្រហារ ខ្នាតធំដំបូងបង្អស់នៅកម្ពុជា មានចំណង​ជើងថា «​Jailbreak»​ ឬ«ការពារឧក្រិដ្ឋជន» នឹងចាក់​បញ្ចាំងជាផ្លូវការ នៅគ្រប់រោងភាពយន្ត​ទំនើបទាំងអស់ ក្នុងរាជធានីភ្នំពេញ ចាប់​ពីថ្ងៃទី ៣១ មករា ២០១៧ នេះតទៅ។

ភាពយន្តខ្នាតធំ ដែលត្រូវ​បានគេរំពឹងថា នឹងទទួលបានការគាំទ្រខ្លាំង ​ពីសំណាក់ទស្សនិកជន គឺបានចូលរួមសម្ដែង​ដោយតារាល្បីៗ មានទេពកោសល្យ និងក្រោមការដឹកនាំ ដោយផលិតកខ្មែរ និងបរទេស​រយមគ្នា។ រឿង«​Jailbreak»​ ឬ«ការពារឧក្រិដ្ឋជន» ជាភាពយន្ត ពោរពេញដោយឈុត​ឆាកបែបរន្ធត់ វាយប្រហារ សងសឹក និងការតាមដាន​ស៊ើបអង្កេត ដែលតួអង្គនីមួយៗ ប្រកបភាពរវស់រវើក។

Jean Paul Ly សម្ដែងជាតួ អធិការ Ly។ ភ្នាក់ងារពិសេសរបស់ប្រទេសបារាំង ដែលត្រូវបានបញ្ចូនមកប្រទេសកម្ពុជា ដើម្បីបណ្តុះបណ្តាកងទ័ព។ គាត់មិនដែលបានរំពឹងទុកនូវអ្វីដែលនឹងកើតឡើងលើរូបគាត់និងបេសកកម្មលើកដំបូងរបស់លោកនៅប្រទេសកម្ពុជានោះទេ។

Céline Tran នឹងសម្ដែងជាតួ The Madame ដែលជាមេដឹកនាំក្រុមពេជ្ឈឃាដ​ស្រីមេអំបៅ។ នាងមានគោលដៅដ៏មុតមាំមួយ គឺតាមប្រមាញ់មនុស្សម្នាក់ដែលបានក្បត់​ចិត្តនាង។

សាវិន ហ្វីលីព នឹងដើរតួជា Playboy ជាមេឧក្រិដ្ធជនស្ថិត​ក្នុងក្រុមអ្នកលេង « ក្រុមមេអំបៅ» ដែលត្រូវបានប៉ូលិសចាប់ខ្លួន។ ជីវិតគាត់កំពុងស្ថិត នៅក្នុងគ្រោះថ្នាក់។ ហេតុអ្វី? ការពិតនឹងបើកកកាយ​ក្នុងរឿង Jailbreak:ការពារឧក្រិដ្ឋជន ចាក់បញ្ចាំងថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៧នេះ នៅគ្រប់រោងកុនដែលនៅជិតអ្នក។

Tharoth Sam នឹងសម្ដែងជាតួ ថារ័ត្ន។ នាងជាប៉ូលិសស្រីទីមួយដែលបានចូលជាសមាជិក ក្នុងក្រុមប្រត្តិបត្តិការពិសេស ហើយនាងបានត្រៀមខ្លួនជាស្រេច ដើម្បីបង្ហាញសម្ថភាពរបស់នាងផ្ទាល់ ទៅកាន់ពិភពលោកក៏ដូចជាមិត្តរួមក្រុម របស់នាងផងដែរ។

Dara Bokator (អ៊ួ តារា) សម្ដែងជាតួ តារា។ គាត់គឺជាមេដឹកនាំ នៃក្រុមកងកម្លាំងពិសេសដែលត្រូវបានបញ្ជូន ទៅការពារ និងនាំ Playboy ទៅកាន់ពន្ធនាគារព្រៃខ្លា។

Siriwudd Sisowath សម្ដែងជាតួ Bolo ។ គាត់គឺជាមេដឹកនាំនៃក្រុមខ្យាដំរី ជាក្រុមដែលគ្រប់គ្រងពន្ធនាគារព្រៃខ្លា។ ​

ចង់ដឹង​ថារឿង «​Jailbreak»​ ឬ«ការពារឧក្រិដ្ឋជន» មានតួអង្គសំខាន់ៗអ្វីខ្លះ សូមទស្សនារូបភាពតួអង្គ និង Video Teaser ដូចខាងក្រោមនេះ​៖