(ភ្នំពេញ)៖ គណៈគ្រូពេទ្យ បានថ្លែងអំណរគុណដល់ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ដែលបានរៀបចំបង្កើតច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកប វិជ្ជាជីវៈវិស័យសុខាភិបាល។

ក្នុងលិខិតរបស់គណៈគ្រូពេទ្យ ផ្ញើទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា «ច្បាប់នេះ មានសារៈសំខាន់ ធំធេង និងស៉ីជម្រៅ ដល់គណៈវិជ្ជាជីវៈ សុខាភិបាលទាំងប្រាំរួមមាន គណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈឆ្មប គណៈគិលានុបដ្ឋាក និងគណៈឱសថការី ក្នុងការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ សុខាភិបាល និងការប្រកបវិជ្ជាជីវៈសុខាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល»៕